អាជ្ញាធរវៀតណាមបានចាប់ខ្លួនអតីតអ្នកគ្រប់គ្រងធនាគារចំនួន ៧នាក់ ពីបទលួចផ្ដល់ប្រាក់កម្ចីនិងធ្វើបាត់លុយ ២១លានដុល្លារ។ ការចាប់ខ្លួនពួកគាត់ធ្វើឡើងកាលពីថ្ងៃអង្គារ៍ ដោយប៉ូលីសប្រឆាំងអំពើពុករលួយ ។
ចាប់តាំងពីឆ្នាំ ២០១៣មក អាជ្ញាធរប្រឆាំងអំពើពុករលួយនៃប្រទេសវៀតណាមបានរកឃើញលុយដែលត្រូវបានលួចចេញពីធនាគារ មាន ៤០០លានដុល្លារ ហើយចាប់ពីពេលនោះមក បុគ្គលិកធនាគារ ឬអ្នកគ្រប់គ្រងចំនួន ៣៦នាក់ ត្រូវបានចាប់ខ្លួន។
ប្រទេសវៀតណាមមានច្បាប់ប្រឆាំងអំពើពុករលួយដ៏មានប្រសិទ្ធិភាពមួយ គឺ ជនណាដែលរកកំហុសឃើញដូចនេះ នឹងត្រូវមានទោសអស់មួយជីវិត ៕
Post Views: 195