ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF និងក្រសួងបរិស្ថាន រួមគ្នាប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ក្នុងគោលបំណង ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋខ្មែរឲ្យចូលរួមការពារភពផែនដី។
តាមសេចក្ដីជូនដំណឹងរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិដែលធ្វើឡើងនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន បានឲ្យដឹងបន្ដថា ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅឆ្នាំ២០១៨នេះ នឹងធ្វើឡើងក្រោមប្រធានបទ “ផ្សារភ្ជាប់ទំនាក់ទំនងជាមួយផែនដី” ដោយផ្តោតសំខាន់លើការអភិរក្សជីវៈចម្រុះ។
គួរបញ្ជាក់ដែរថា ទិវានេះនឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៥ល្ងាច នៅពីមុខក្រសួងបរិស្ថាន។ កម្មវិធីនេះក៏នឹងមានការប្រគុំតន្រ្តីដ៏គួរអោយចាប់អារម្មណ៍ រួមនិងការសម្តែងសិល្បៈដែលទាក់ទងទៅនិងការពារសត្វព្រៃនិងព្រៃឈើផងដែរ៕
Post Views: 593