ភ្នំពេញ ៖ស្ត្រីកម្ពុជាចំនួន៥៦ភាគរយដែលបម្រើការនៅពេលយប់មិនចេះអក្សរខ្មែរនោះទេ។ នេះជាការរកឃើញរបស់អង្គការតម្លៃស្ដ្រីដែលបានធ្វើការអង្កេតលើស្ត្រី ដែលកំពុងតែបំពេញការងារនៅពេលយប់។
កញ្ញា គង់ សុភ័ក្រ បុគ្គលិកឈោងចាប់គម្រោងនៃអង្គការតម្លៃស្ដ្រី ដែលបានបកស្រាយនៅក្នុងកម្មវិធី «សម្លេងនៃក្ដីសង្ឃឹម» របស់វិទ្យុស្ដ្រីFm102 កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមករា ឆ្នាំ២០១៧ថា មូលហេតុដែលនាំអោយស្ដ្រីទាំងនោះមិនចេះអាន និងសរសេរអក្សរ ដោយសារតែពួកគាត់មកពីគ្រួសារក្រីក្រ និងនៅតាមតំបន់ដាច់ស្រយាល»។
កញ្ញាបន្ថែមថា៖«គាត់រៀនថ្នាក់បឋមមែនប៉ុន្ដែបឋមគាត់ គឺ គាត់អត់ចេះអានទេ ចឹងបានអានបាន អានបាននៅក្នុងកម្រិតទាបដែរ។ ចឹងនៅក្នុងនោះ បើសិនជាអ្នកដែលបានរៀនគ្រាន់បើត្រឹមថ្នាក់អនុវិទ្យាល័យអី គឺ មាន៣១ភាគរយ»។