en     km
en     km

លោក ស៊្រុន ស្រ៊ន បន្តបេសសកម្មនៅថៃ បើទោះបីត្រូវជនដៃដល់ព្រួតវាយ

Share

លោក ស៊្រុន​ ស៊្រន សកម្មជនកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ​ត្រូវបានជនមិនស្គាល់មុខចំនួន ៣នាក់ ធ្វើសកម្មភាពវាយប្រហារដោយប្រើប្រាស់ហិង្សាជាដំណំលើរូបលោក និងសហការីដែលជាសកម្មជនស្រ្តីភេទមួយរូបផ្សេងទៀតនៅក្នុងបរិវេណវត្តអារាមក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោក ស្រ៊ុន ស៊្រន បញ្ជាក់ទៀតថា លោកត្រូវជនអគតិទាំងនេះ វាយសំពងក្បាល ដែលបណ្តាលឱ្យបើកឈាមត្រង់ផ្នែកក្បាលនិងត្រូវរបួសចំឆ្អឹងជំនី ខណៈសោភាត្រូវរបួសក្បាលកម្រិតស្រាល។ នេះបើយោងតាមការផ្តល់បទសម្ភាសរវាងលោក និងវិទ្យុបារាំង RFI កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

នារសៀលថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤​ លោកបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការថា លោកនិងសហការី ត្រូវបានប៉ូលិសថៃជួយអន្តរាគមន៍ភ្លាមៗក្រោយផ្ទុះហិង្សា និងបាននាំអ្នកទាំងពីរទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ លោកបន្តទៀតថា បច្ចុប្បន្ន ប៉ូលិសថៃមិនទាន់អាចចាប់ខ្លួនជនដៃដល់ទាំង៣នាក់នេះបាននៅឡើយទេ។

ទោះបីជាយ៉ាងណា លោក​ ស៊្រុន​ ស៊្រន អះអាងថា ខ្លួននៅតែបន្តបេសសកម្មបង្រៀន និងបណ្តុះបណ្តាលពលករខ្មែរ និងជនភៀសខ្លួនដែលជាជនជាតិខ្មែរដែលកំពុងជ្រកកោនក្នុងទឹកដីថៃ ឱ្យស្គាល់និងយល់ដឹងបន្ថែមពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលធ្វើឡើងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ លោកថា ហេតុការណ៍នេះមិនអាចបំបាក់ស្មារតីរបស់លោក និងក្រុមការងារក្នុងការផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងសិទ្ធិមនុស្សនោះឡើយ៕

 

Share

ព័ត៌មានទាក់ទង