ពួកមន្ដ្រីគ្រប់គ្រងគ្រោះមហន្ដរាយធម្មជាតិនៃប្រទេសថៃ បានឲ្យដឹងថាសេវារថភ្លើងនៅស្រុកមួយចំនួននៅភាគខាងត្បូងប្រទេសថៃ ត្រូវបានព្យួរដោយសារតែភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លានៅតំបន់នោះ។ កាសែតថៃ the nation បានរាយការណ៍ថា ស្រុកយ៉ាងតិចចំនួន ៥ដែលខ្សែរថភ្លើងបានឆ្លងកាត់កំពុងតែលិចលង់យ៉ាងខ្លាំងដោយសារទឹកភ្លៀង។
កាលពីថ្ងៃម្សិលមិញប្រភពដដែលនេះបានឲ្យដឹងថា មនុស្ស១១នាក់បានស្លាប់នឹងពីរនាក់បាត់ខ្លួនរយៈពេល៤ថ្ងៃមកនេះដោយសារតែ តំបន់ភាគខាងកើតលិចលង់ដោយទឹកភ្លៀង។
ស្រុកចំនួន ៦៨ស្រុកនៅភាគខាងត្បូងប្រទេសនិងពលរដ្ឋជាង ១ សែន ៥ ម៉ឺន ៧ពាន់នាក់ បានលិចលង់ហើយកំពុងរត់រកទីសុវត្ថិភាព៕ ប្រភព The Nation
Post Views: 197