en     km
en     km

សាស្ត្រាចារ្យ​ សំបូ​ មា​ណ្ណា​រ៉ា​៖​ ពន្យល់​ពី​មូលហេតុ​រូបសំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ខុសៗ​គ្នា​?

Share

ភ្នំពេញ៖ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ គឺជា​មហា​កំពូល​មេទ័ព​ខ្មែរ​នៃ​សម័យ​អង្គរ​។​ ព្រះ​អង្គ​គឺជា​មេទ័ព​សម័យ​អង្គរ​ ដែល​វាយ​កំទេច​ ពួក​ចាម​ចេញពី​អង្គរ​ និង​បាន​ចូល​កាន់កាប់​ទឹកដី​ចម្ប៉ា​ទៀត​ផង​។​ សម័យ​ព្រះ​អង្គ​ គឺ​រាជាណាចក្រ​ខ្មែរ​ គ្រានោះ​មាន​ផ្ទៃដី​លាតសន្ធឹង​មហាសាល​។​ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ជា​សេ្ដ​ច​ខ្មែរ​ មួយ​អង្គ​ក្នុង​ចំណោម​ស្ដេច​អង្គរ​ជា​ច្រើន​អង្គ​ទៀត​ ត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ថា​ ជាម​ហា​បុរស​ខ្មែរ​ពិតៗ​។​king7
កន្លង​មក​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ តែ​មាន​ច​ម្ង​ល់​ជុំវិញ​រូបសំណាករបស់​របស់​ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ដែល​មាន​រូប​មួយ​ចំនួន​មាន​ព្រះ​ហស្ត​ហើយ​មួយ​ចំនួន​គ្មាន​ព្រះ​ហស្ត​ថែម​ទាំង​បែក​ព្រះ​កេស​ទៀត​ផង​។​

​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​  ជុំវិញ​រូបសំណាករបស់​ព្រះ​អង្គ​ដែល​មាន​ភិនភាគ​ខុស​គ្នា​នេះ​។​

​លោក​ សំបូ​ មា​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​ មាន​ប្រសាសន៍​ថា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ព្រះ​អង្គជា​ពុទ្ធសាសនិក​ ហើយ​ជា​ព្រះមហាក្សត្រ​ដែល​មាន​ទសពិធ​រាជ​ធ​ម៍​ដ៏​ជាទី​គោរព​ នៃ​រាស្ត្រ​ខែ្ម​រ​ គ្រប់​ជំនាន់​។ ​លោក​ថា​ ដើម្បី​ជា​ការ​គោរព​ដល់​ព្រះ​អង្គ​ ក៏​មានការ​កសាង​នូវ​រូបសំណាក​ព្រះ​អង្គ​។​

​ប៉ុន្តែ​លោក​បញ្ជាក់​ថា​បន្ទាប់​ ពី​ប្រទេស​ម្ពុ​ជា​មាន​ជម្លោះសាសនា​និង​មានការ​បំផ្លាញ​នូវ​រូបសំណាក​ផ្សេងៗ​ជា​ពិសេស​រូបសំណាក​ ព្រះ​បានទជ័យ​វរ្ម័ន​ទី​៧​   គេ​រក​ឃើញ​ រូបសំណាក​ ព្រះ​អង្គ​ខ្លះ​ពុំ​មាន​ព្រះ​ហស្ត​ និង​បែក​ព្រះ​កេស​បន្តិច​។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​ សំបូ​ មា​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដូច​តទៅ​៖

 

 

 

 

Share

ព័ត៌មានទាក់ទង