គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា CCC នឹងបើកសម្ពោធគម្រោងស្តីពីការពង្រឹងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃពុធទី១៤ មិថុនា ស្អែកនេះ ក្នុងទីក្រុងភ្នំពេញ។
គម្រោងនេះមានតម្លៃ ១,៥លានអ៊ឺរ៉ូ ឬប្រមាណ៦លានដុល្លារអាមេរិកដែលជាជំនួយរួមគ្នា ពីសហភាពអ៊ឺរ៉ុប និងអង្គការ Bread for the World។
តាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា គម្រោងនេះមានរយៈពេល៤២ខែ ដោយចាប់ផ្តើមពីខែថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានបន្ត គោលបំណងនៃការបង្កើតគម្រោងនេះ ដើម្បីលើកកម្ពស់បរិយាកាសប្រកបដោយអំណោយផលសម្រាប់សង្គមស៊ីវិលក្នុងប្រទេស ក៏ដូចជាពង្រឹងសមត្ថភាពរបស់អង្គការទាំងនេះឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេស៕
Post Views: 269