
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នេះ សហគមន៍ផ្លូវដែកចំនួនប្រាំបីកំពុងធ្វើការប្រមូលផ្តុំនៅមុខក្រសួងសាធារណការ និងដឹកជញ្ជួន គោលបំណងទី១ ស្នើឱ្យក្រសួងបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍផ្លូវដែក និងគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ទី២ បញ្ចូលគណៈកម្មការសហគមន៍រៀបចំវេទិកាសាធារណៈ និងទី៣ បញ្ចូលគណៈកម្មការសហគមន៍រៀបចំយន្តការដោះស្រាយឱ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគម្រោងនេះ។
សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយ ដែលពលរដ្ឋសហគមន៍ផ្លូវដែកធ្វើការតវ៉ានៅមុខក្រសួងក្រសួងសាធារណការ និងដឹកជញ្ជួន ដោយសារតែក្រសួងមិនទាន់មានការឆ្លើយតបចំពោះសំណើរបស់ពួកគេ៕
Post Views: 225