ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បាននិយាយឆ្លងឆ្លើយតាមខ្សែទូរស័ព្ទទៅកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថា ករណីចាប់លោក កឹម សុខា គឺជារឿងងាយបំផុត ទោះបីថា លោក កឹម សុខា លាក់ខ្លួននៅទីស្នាក់ការបក្សក៏ដោយ។ យ៉ាងណាសម្តេច ក៏បានព្រលយសម្តេចទៀតថា បើការចាប់ខ្លួនលោក កឹម សុខា មានការប្រតិកម្មពីអាមេរិក ឬអាមេរិកលើកទ័ពចូលកម្ពុជាក៏លោកមិនខ្លាចដែរ។
សូមស្តាប់ប្រសាន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្តេច ហ៊ុន សែន ៖«ខ្ញុំអាចធ្វើការជាមួយ ខា ឯងបាន តែបញ្ហាជាមួយ រង្ស៊ី ខ្ញុំមិនលើកលែងទេ បើសិនថា ខា ឯងនៅតែភ្ជាប់ខ្លួន ខា ឯងក៏មានគ្រោះថ្នាក់ដែរ កុំថាមួយ កុំថាពីរ ប្រាំក៏ខ្ញុំលេងដែរ។ ហើយខ្ញុំអត់ខ្លាចទេ ទោះបីថាអាមេរិកលើកទ័ពចូលស្រុកខ្មែរ សាកល្បងលមើលទៅ ខ្ញុំអត់ខ្លាចទេ ក៏ប៉ុន្តែបញ្ហានៅត្រង់ថា ខ្ញុំមិនចង់ធ្វើបាបនរណាទាំងអស់។ បើសិនត្រូវការចាប់ ខា ឯងតាំងពីថ្ងៃដែលគេបញ្ជូនកម្លាំងចូលទៅនឹង ចង់អស់ប៉ុន្មានក៏អស់ទៅ។»
សារឆ្លងឆ្លើយដែលត្រូវបានទម្លាយដោយហ្វេសប៊ុកឈ្មោះ សីហា នេះ សម្តេចបានបញ្ជាក់ជាមួយអង្គភាពfresh News នៅថ្ងៃអាទិត្យនេះដោយទទួលស្គាល់ថា សំឡេងនេះគឺជាការពិត៕