សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ២២ខែមេសា ឆ្នាំ ២០១៦នេះ ។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន ។
របៀបវារៈនៃអង្គប្រជុំសប្តាហ៍នេះមាន ៣ រួមមាន ៖
១. សេចក្តីព្រាងច្បាប់ស្តីពីយុតិ្តធម៌អនីតិជន
២. សេចក្តីព្រាងផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (២០១៦-២០២៣)
៣. បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ន
នីតិប្បញ្ញាតិ្តលើ «កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ហុង គ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ » ។
អង្គប្រជុំនេះ ចាប់ផ្តើមនៅម៉ោង 8:30 ព្រឹក នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព ) រាជធានីភ្នំពេញ ៕
