ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាថ្មីម្ដងទៀតបានណែនាំឱ្យមន្រ្ដីថ្នាក់ក្រោមនៃគណបក្សប្រជាជនកម្ពុជា រៀបចំទទួលយកក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណបក្សសង្រ្គោះជាតិដែលត្រូវចុះចូលនឹងគណបក្សប្រជាជននៅពេលដែលបក្សនេះ ត្រូវបានរំលាយ។
ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះ សំណាលជាមួយកម្មករជាង ១ម៉ឺននាក់ នៅថ្ងៃពុធ ទី២៥ តុលានេះ ។
ក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានអះអាងថា បើក្រុមប្រឹក្សាមួយមិនលះបង់ចាកចេញពីបក្សទាន់ពេលវេលាទេនោះ ជារឿងរបស់ក្រុមនោះ។ ប៉ុន្ដែសម្ដេចបានបញ្ជាក់ថា យុទ្ធសាស្រ្ដនេះ គឺធ្វើឡើងដូចសម័យការធ្វើសមាហរណកម្មទ័ពខ្មែរក្រហមចូលមករួមរស់រដ្ឋាភិបាល។
សម្ដេចបញ្ជាក់ថា សូម្បីតែទ័ពខ្មែរក្រហម ក៏បក្សកាន់អំណាចមានការយោគយល់ដល់ថ្នាក់ក្រោមរបស់ក្រុមនេះដែរ ៕
Post Views: 228