ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋកុំឱ្យជឿអ្នកនយោបាយ ដែលដើរឃោស នាភូតភរនៅក្នុងរដូវឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។
ការថ្លែងរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សម្ដេចថា បើគេភូតបាន ៣ដង គឺពិតជាល្ងង់អ្នកទទួលការសន្យាត្រូវគេបោកហើយ។ សម្ដេច ហ៊ុន សែន៖«អ្នកភូត ភូតបានកន្លះម៉ោងបាន ២ កន្លែងហើយអ្នកដែលទទួលបានការញ៉ុសញ៉ុងភូត ចេះតែចាំតែជឿទៅ។ចេះបើគេបោកបានម្តងអ្នកភូតជាអ្នកខុសភូតបានលើកទី ២ អ្នកភូតខុសប៉ុន្តែបើគេភូតបានលើកទី ៣ គឺអ្នកភូតគេអត់ខុសទេតែយើងទេជាអ្នកជាល្ងង់ អាការសន្យានឹងតិចទៀតមកដល់ហើយ។»
ទោះជាយ៉ាងណា សម្ដេច ហ៊ុន សែន មិនបាននិយាយចំឈ្មោះបក្សប្រឆាំងណាមួយទេ។ ការជំរុញរបស់នាយករដ្ឋមន្ត្រីមិនឱ្យពលរដ្ឋជឿអ្នក នយោបាយបក្សប្រឆាំង ធ្វើឡើងនៅពេលនេះ គឺនៅសល់ជិត ៣ខែទៀត ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ មីនានឹងចាប់ផ្ដើមហើយ។
សម្រាប់លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏មិនបានប្រតិកម្ម នឹងប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីដែរ។ លោកស្រីមានប្រសាសន៍ ថាគណបក្សណាក៏ដោយ ត្រូវតែមានគោលនយោ បាយរបស់ខ្លួន ទៅកាន់ម្ចាស់ឆ្នោត តែបើបក្សនោះមិនបានអនុវតុ្តទៅតាមកិច្ចសន្យារបស់ខ្លួន ពេលខ្លួន ដឹកនាំរដ្ឋាភិបាល ទើបជាការភូតភរម្ចាស់ឆ្នោត។
លោកស្រី មួរ សុខហួរ៖«ជាគោលនយោបាយនយោបាយរបស់បក្សណា ក៏ត្រូវមានគោលនិយោបាយ ហើយគោលនិយោបាយគេនិយាយអំពីការចាត់វិធានការ គោលវិយោបាយនៃរដ្ឋភិបាលក៏មាន ថាធ្វើផ្លូវ។ បក្សឈ្នះឆ្នោតត្រូវបំពេញតាមការសន្យា។ពេលឃោសនាយើងជម្រាបទៅប្រ ជាពលរដ្ឋវិញថា ពេលយើងឈ្នះឆ្នោតយើងនឹងធ្វើ តែបើយើង ឈ្នះឆ្នោតហើយយើងអត់ធ្វើ ទើបគេហៅថាការសន្យាខ្យល់។»
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ដែលជាសង្គមស៊ីវិល ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា យល់ថា អ្វីដែលសម្ដេចនាយករដ្ឋ មន្ត្រីបានផ្ញើសារជូនពលរដ្ឋដូចនេះ គឺជាទម្លាប់ទៅហើយ។ តែលោកថាសំខាន់ពេលឃោសនាបោះឆ្នោត ត្រូវតែផ្ដល់ឱកាសអោយបក្សផ្សេងៗមានលទ្ធភាពនៃការផ្ញើសារទៅម្ចាស់ហើយគួរជជែងវែកញែកគោលនយោបាយតទល់គ្នា។ លោក គល់ បញ្ញា៖«៥ ឆ្នាំទល់៥ ឆ្នាំគេនិយាយរហូតមានបញ្ហាអ្វី ពេលឃោសនាបោះឆ្នោតគេឲ្យសិទ្ធកាត់តែច្រើន ជាពិសេសការហែរក្បួន ធ្វើសកម្មភាពឃោ សនាឲ្យបានទូលំទូលាយហើយរដ្ឋធ្វើយ៉ាងម្ដេចឲ្យគេប្រើប្រាស់ទីធ្លាសាធារណៈ ដោយបង្កើតសេរីភាពដល់បក្សនយោបាយ។»
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ខាងមុខនេះ ត្រូវបានអ្នកសង្កេតការណ៍ ខាងកិច្ចបោះឆ្នោត ចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់ ជាងការបោះឆ្នោតនៅឆ្នាំ ២០១២ ព្រោះពេលនេះប្រព័ន្ធឃោសនាតាមបណ្ដាញសង្គមគឺជាការទាក់ទាញបំផុតដល់ម្ចាស់ឆ្នោត៕