ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០-២១ ខែ ធ្នូ ឆ្នាំ២០១៦។ នេះបើតាមឱ្យដឹងពីហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នៅថ្ងៃនេះ។
តាមហ្វេសប៊ុករបស់សម្ដេច ក្រៅពីការអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ហើយ សម្ដេច ក៏នឹងជួបពិភាក្សាការងារជាមួយប្រធានសភាវៀតណាម និង ប្រធានរដ្ឋនៃប្រទេសវៀតណាម ផងដែរ៕