ហាណូយ ៖ ប្រទេសវៀតណាមបានរាយការណ៍ពីករណីទារកក្បាលតូច(microcephaly) លើកដំបូងរបស់ប្រទេសនេះ ដែលមានការសង្ស័យខ្ពស់ថា អាចមានជាប់ទាក់ទិនទៅនឹងមេរោគ Zika ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋាននៃក្រសួងសុខាភិបាលវៀតណាម ដែលឱ្យដឹងនៅថ្ងៃអាទិត្យទី ៣០ តុលានេះ។

អគ្គនាយកដ្ឋានថ្នាំបង្កជាតិវៀតណាម បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ករណីទារកអាយុបួនខែនេះ គឺម្តាយរបស់ទារកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកមេរោគ Zika ពេលនាងមានផ្ទៃពោះ ហើយករណីនេះត្រូវបានគេរកឃើញនៅក្នុងខេត្តដាឡាក (Dak Lak) ។
ប្រទេសវៀតណាមបានរាយការណ៍ថា រហូតមកដល់ពេលនេះ មានករណីវីរុស Zika ប្រាំបួនករណីហើយដែលបានឆ្លងនៅទូទាំងប្រទេសវៀតណាម។