en     km
en     km

លោក សាន់ ម៉ាឡា នៅតែបន្តរម្លឹកវីរភាពលោកបណ្ឌិតកែម ឡី ដោយសង្ឃឹមថារដ្ឋាភិបាលថ្មីជំរុញការស៊ើបអង្កេត

Share

 

 

លោកបណ្ឌិតកែម ឡី ថ្លែងក្នុងសិក្ខាសាលា។ WMC

សមាគម អង្គការ សហជីព ដែលធ្វើការនៅក្នុងវិស័យសិទ្ធិ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បរិស្ថាន និងយុវជន នឹងជួបជុំគ្នានៅចំណុចស្តុបបូកគោ ទីដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់យ៉ាងសាហាវយង់ឃ្នងកណ្តាល​ទីក្រុងភ្នំពេញ មកលើលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និង ជាអ្នកវិភាគនយោបាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក សាន់ ម៉ាឡា ប្រធានកម្មវីធីបណ្ដាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បី​បរិស្ថាន​និងការអភិវឌ្ឍ បានឱ្យដឹងថា ការជួបជុំនេះធ្វើឡើងក្នុងស្មារតីសាមគ្គីភាព និងអហិង្សា ដើម្បីជាការរលឹកដឹងគុណចំពោះវីរភាពដ៏ អង់អាចក្លាហានរបស់លោកបណ្ឌិត កែម ឡី ក្នុងបេសកកម្មនិយាយការពិត និងលើកស្ទួយឱ្យប្រជាពលរដ្ឋ ខ្មែរមានភាពសកម្មចូលរួមតាមដានក្នុងកិច្ចការងារសង្គម នយោបាយ។ លោក សាន់ ម៉ាឡា នៅតែបន្តរម្លឹកនូវវីរភាពលោកបណ្ឌិតកែម ឡី ដោយសង្ឃឹមថារដ្ឋាភិបាលថ្មីនឹងជំរុញការស៊ើបអង្កេតករណីឃាតកម្មលើអ្នកវិភាគបញ្ហាសង្គមនេះ។ ដើម្បីលម្អិតសូមស្ដាប់បទសម្ភាសរវាង លោក គីម ចាន់ចាវ ជាមួយលោក សាន់ ម៉ាឡា ប្រធានកម្មវីធីបណ្ដាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បី​បរិស្ថាន​និងការអភិវឌ្ឍ ដោយមេត្រី!

Share

ព័ត៌មានទាក់ទង