រដ្ឋ Maryland ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ស៊ូអាបេ(Shinzo Abe) កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ កុម្ភៈ បានមកដល់មូលដ្ឋាន Andrews នៅពេលល្ងាចមុនជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។
បន្ទាប់ពីបានជួបនៅទីក្រុងវ៉ាស៊ីនតោនហើយ លោកអាបេ និង លោក Trump នឹងគ្រោងធ្វើដំណើរទៅ ឆ្នេរ Palm និងរដ្ឋ Florida ដើម្បីសម្រាកត្រៀមចេញទៅលេងវាយកូនគោលនៅថ្ងៃសៅរ៍ទី១១ ជាមួយគ្នា។
មន្ត្រីអាមេរិកបានឱ្យដឹងថា កិច្ចពិភាក្សាណាមួយនៅលើយុទ្ធសាស្ត្ររបស់លោក Trump គឺដើម្បីឆ្ពោះទៅរកកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងជំរុញឱ្យក្រុងព្យុងយ៉ាងមិនឱ្យយកកម្មវិធីនុយក្លេអ៊ែរសម្រាប់សកម្មភាពបង្កហេតុ៕ប្រភពៈCNA