ភ្នំពេញ ៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ០៤ ធ្នូនេះ បានលើកឡើងថា លោកបាន នឹងកំពុងចចារជាមួយសម្តេច ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹងនាំគណបក្សកាន់អំណាច ដើម្បីធ្វើយ៉ាងណាឱ្យមានដំណោះស្រាយនយោបាយមួយ ដោយធានាថា សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារអាចមានសេរីភាពឡើងវិញ។

ការអះអាងបែបនេះ ធ្វើឡើងនៅក្នុងវេទិកា«ពង្រឹងសមត្ថភាពចលនាយុវជន-ស្ដ្រី ខេត្ត ស្រុក និងឃុំសង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ» នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។
សូមអញ្ជើញស្តាប់ប្រសាសន៍របស់លោក កឹម សុខា
សូមបញ្ជាក់ថា សកម្មជនគណបក្សប្រឆាំង កំពុងជាប់ពន្ធនាគារក្នុងករណីផ្សេងៗគ្នា តួយ៉ាងមានលោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសគេចខ្លួនពីការចាប់ខ្លួនរបស់តុលាការ លោក មាជ សុវណ្ណារ៉ា លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន និងសកម្មជនដដៃទៀតប្រមាណ ២០ នាក់។