អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra ចំណាយលុយមិនតិចជាង ២,៦៥ លានបាតក្នុង ១ខែ ព្រោះតែលោកស្រីត្រូវចំណាយលុយ ដើម្បីសម្រាប់ខ្លួនផ្ទាល់និងគ្រួសារ ដើម្បីការពាររឿងក្ដីដែលលោកស្រីជាប់រឿងក្ដីនៅតុលាការ។
លោកស្រីបានលើកឡើងដូចនេះ នៅពេលទទួលសាលក្រមឱ្យលោកស្រីមានកំហុសរឿ់ងបណ្ដោយឱ្យមានអំពើពុករលួយក្នុងគម្រោងទិញស្រូវ។
លោកស្រីបានលើកឡើងនេះ ក៏ស្របពេលតុលាការរដ្ឋបាលត្រៀមចេញ សេចក្តីបង្គាប់ ការដេញថ្លៃ រឹបអូស ទ្រព្យសម្បត្តិរបស់លោកស្រី។
លោកស្រី យីងឡាក់ កំពុងប្រឈមនឹងបណ្តឹងការទទួលខុសត្រូវស៊ីវិលការដែលរដ្ឋាភិបាលកំពុងស្វែងរកប្រាក់ ៣៥ ពាន់ លានបាតក្នុងការផ្តល់សំណងខូចខាតក្នុងការទិញស្រូវអង្ករ កាលលោក ស្រី ជានាយករដ្ឋមន្ត្រី។ ក្នុងករណីនេះ លោកស្រី យីង ឡាក់ ក៏ត្រូវបានហាមឃាត់ធ្វើនយោបាយ រយៈពេល៥ឆ្នាំ ដែរ៕
Post Views: 211