en     km
en     km

លោកស្រី​ ប៉ាក​ ចាក​ចេញពី​វិមាន​ប្រធានាធិបតី​ដោយ​ការ​សុំ​ទោស​ជនរួមជាតិ​

Share

​សេ​អ៊ូ​ល​៖​លោកស្រី​ ប៉ាក​ គុន​ហេ​ ប្រធានាធិបតី​ ដែល​ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​បង្គាប់​ឲ្យ​ចាក​ចេ​ពី​តំណែង​ បាន​ចាក​ចេញពី​វិមាន​ប្រធានាធិបតី​ហើយ​ កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​១២​ មីនា​ ដោយ​លោកស្រី​មាន​ភាព​តក់ស្លុត​ និង​សម្រក់​ទឹកភ្នែក​ ហើយ​ពោល​ពាក្យ​ចុង​ក្រោយ​សុំ​ទោស​ជនរួមជាតិ​ដែល​លោកស្រី​មិន​អាច​បំពេញ​កាតព្វកិច្ច​ជា​ប្រធានាធិបតី​បាន​ល្អ​។​

kun-hee
លោកស្រី ប៉ាក គុនហេ

លោកស្រី​ ប៉ាក​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ បាន​ទៅ​ដល់​លំនៅ​ឋាន​របស់​លោកស្រី​វិញ​ហើយ​ ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ សេ​អ៊ូ​ល​ ដែល​នៅ​ពេល​នោះ​មាន​អ្នកគាំទ្រ​លោកស្រី​បាន​ទៅ​ទទួល​លោកស្រី​រាប់​ពាន់​នាក់​ ដែល​គេ​ម្នាក់ៗ​បង្ហាញ​ភាព​ក្ដុកក្ដួល​ក្នុង​អារម្មណ៍​ក្រៃ​លែង​ ដោយសារ​តែ​ខកចិត្ដ​ចំពោះ​លោកស្រី​ ដែល​ជាប់​រឿង​ក្ដី​អំពើ​សូកប៉ាន់​នឹង​បំពាន​អំណាច​រដ្ឋ​។

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ ដែល​សរសេរ​យ៉ាង​ខ្លី​បំផុត​ បាន​រៀបរាប់​ថា​ ៖«​ទោះបី​គេ​នាំ​ខ្ញុំ​ចេញ​ក៏​ដោយ​តែ​ខ្ញុំ​ជឿ​ង​ថា​ សច្ចធម៌​នឹង​ប្រគល់​ឲ្យ​ខ្ញុំ​វិញ​។​ តែ​យ៉ាងណា​ ខ្ញុំ​សូម​អភ័យ ទោស​បងប្អូន​ ដែល​គាំទ្រ​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​អាច​បំពេញ​កាតព្វកិច្ច​ជា​ប្រធានាធិបតី​បាន​ទៀត​។​»

choi-soon-sil
លោកស្រី Choi Soon-Sil

​លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​បាត់បង់​អភ័យឯកសិទ្ធិ​ជា​ប្រធានាធិបតី​ទៅ​ហើយ​ គឺ​ដោយសារ​តែ​លោក ស្រីត្រូវ​បាន​ចោទ​ជា​ផ្លូវការ​ ពី​បទល្មើស​ចំនួន​ បី​ គឺ​ការ​ចាប់ជំរិត​ ការ​ទទួល​ប្រាក់​សំណូក​ និង​ បំពាន​អំណាច​រដ្ឋ​។​ អ្វី​ដែល​នាំ​ឲ្យ​ស្រី​ ប៉ាក​ មានរឿង​អាស្រូវ​ដូចនេះ​ ដោយសារ​តែ​ស្ដ្រី​ម្នាក់​ដែល​ជា​មិត្ដ​ភ​ត្ដិ​ជិត​ស្និ​ទ​របស់​លោកស្រី​ គឺ​លោកស្រី​ ឆ​យ​ ស៊ុន​ស៊ី​ល​ បាន​ប្រើប្រាស់​តួនាទី​របស់​លោកស្រី​ ប៉ាក​ ដើម្បី​អង្គាសប្រាក់​មូលនិធិ​មនុស្សធម៌​ហើយ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​។

​ក្នុង​សំណុំរឿង​នេះ​នាំ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ Samsung​ ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ផ្ដល់​ប្រាក់​សំណូក​ឲ្យ​លោកស្រី​ ឆ​យ​ ស៊ុន​ស៊ី​ល​។​ ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជំនួស​លោកស្រី​ ប៉ាក​ គុន​ហេ​ នៅ​ថ្ងៃ​ទី​០៩​ ឧសភា​៕​ ប្រភព​ BBC

Share

ព័ត៌មានទាក់ទង