កំពត៖ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ីស៊ី ស៊ីមេន ខបភើ រេសិន (Chip Mong Insee Cement Coporation) ដែលមានទីតាំងនៅក្នុងខេត្តកំពត បានដាក់ឱ្យដំណើរការផលិតសាកល្បងហើយ។
ការលើកឡើងរបស់រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពលដូចនេះ ក្នុងពិធីចុះពិនិត្យដំណើរការសាកល្បងខ្សែសង្វាក់ផលិតកម្ម ផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧។នេះបើតាមហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល។
តាមឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងនេះ គម្រោងរោងចក្រស៊ីម៉ងត៍នេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួន ៥០០០តោនក្នុងមួយថ្ងៃ ស្មើនឹង ២លានតោនក្នុងមួយឆ្នាំ ។
ស៊ីម៉ងត៍ដែលផលិតនេះនឹងដាក់ឱ្យដំណើរការផលិតកម្មពេញលេញនៅដើមឆ្នាំ២០១៨ ហើយបានបង្កើតការងារអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋខ្មែរប្រមាណ ៤០០នាក់៕
Post Views: 1,096