យោងតាម C N A មានការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានី Kyiv ផងដែរ បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនៅថ្ងៃច័ន្ទ ទី១០ តុលា។ការវាប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានស្តីបន្ទោសអ៊ុយក្រែនចំពោះការបំផ្ទុះស្ពានតភ្ជាប់គ្រីមៀទៅកាន់ប្រទេសរុស្ស៊ី។
លោកKyrylo Tymoshenko នាយករងខុទ្ទកាល័យប្រធានាធិបតីអុយក្រែនបានថ្លែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ៊ុយក្រែនកពុងរងការវាយប្រហារដោយមីស៊ីល។ មានការវាយប្រហារនៅទីក្រុងជាច្រើនខ្ញុំសូមអំពាវនាវឱ្យប្រជាជន “ស្នាក់នៅក្នុងជម្រកសុវត្ថិភាព” ។
នៅទីក្រុង Kyiv គេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងជាច្រើនដងចាប់ផ្តើមនៅម៉ោងប្រហែល 8.15 នាទី ព្រឹកថ្ងៃចន្ទ ។អ្នកកាសែត AFP ម្នាក់នៅក្នុងទីក្រុងគៀវបាននិយាយថា គ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់នៅជិតសួនកុមារ បង្កជាភ្លើងផ្សែងហុយចេញពីរណ្ដៅធំមួយនៅកន្លែងគ្រាប់ធ្លាក់។ដើមឈើ និងកៅអីជាច្រើននៅក្បែរនោះបានឆេះ ខណៈដែលរថយន្តសង្គ្រោះជាច្រើនបានទៅដល់ទីនោះ។
អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការវាយប្រហារតាមអាកាសចំកណ្តាលទីក្រុងគៀវ។«រាជធានីគៀវស្ថិតក្រោមការវាយប្រហាររបស់ភេរវជនរុស្ស៊ី! ។”ប្រសិនបើមិនមានការងារចាំបាច់ កុំទៅទីរដ្ឋធានីគៀវ” ។វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីផ្សែងខ្មៅហុយឡើងពីលើតំបន់ជាច្រើនក្នុងទីក្រុង។
ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ស៊ីរ៉ែនប្រកាសអាសន្នឮឡើងពេញប្រទេសអ៊ុយក្រែន ជាអកុសលមានអ្នកស្លាប់ និងរបួស។ សូមកុំចាកចេញពីជម្រក” .”ថែរក្សាខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក ចូររឹងមាំឡើង។”
ប្រភព៖ C N A ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២