ភ្នំពេញ ៖ រដ្ឋសភាជាតិនឹងកោះហៅ លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា ឱ្យចូលបំភ្លឺនៅរដ្ឋសភានាពេលខាងមុខនេះ។ លិខិតកោះហៅរាជរដ្ឋាភិបាលនេះ បានទទួលពីរដ្ឋសភារួចហើយ។ នេះបើយោងតាមលិខិតឆ្លើយតបរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ទៅកាន់រដ្ឋសភាចេញនូវថ្ងៃទី ១៦ ធ្នូ ឆ្នាំ២០១៦។
លិខិតរបស់ទីស្តីការគណរដ្ឋមន្ត្រី បានឱ្យដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលរួចហើយនូវសំណើរនេះ និងកំពុងតែចាត់ចែងតាមនិតិវិធី។
សូមជម្រាបថា បន្ទាប់ពីចូលប្រជុំសភាវិញ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានធ្វើការកោះហៅរដ្ឋមន្ត្រី មួយចំនួនដើម្បីទៅបំភ្លឺជាបន្ត បន្ទាប់។ កាលពីពេលកន្លងទៅ បានកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាដើម៕