ប៉ូលីសបាននិយាយថា យន្តហោះ តូចមួយដឹកមនុស្ស ៥នាក់ បានផ្ទុះធ្លាក់លើទីប្រជុំជនមួយកន្លែងនៅក្រុង Melbourne ។ តែយ៉ាងនេះក្ដី គេពុំទាន់ដឹងថា មានមនុស្សទាំង៥នាក់នោះ ស្លាប់ ឬនៅរស់នោះទេ ។ តែតាមការសន្និដ្ឋានដំបូង អាចមកពីម៉ាស៊ិីនរបស់វាគាំង ។
ស្ត្រីអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសអូស្ត្រាលីបាននិយាយថា អ្នកជិះលើយន្តហោះ នោះទំនងជាមានសុវត្ថិភាពច្រើន ។ការិយាល័យ សុវត្ថិភាពដឹកជញ្ចូន និយាយថា អាជ្ញាធរបានបើកការស៊ើបអង្កេតជាបន្ទាន់។ យន្តហោះនោះមាន ២ម៉ាស៊ីន។ វា បានធ្លាក់នៅព្រឹកថ្ងៃអង្គារនេះ។ សាក្សី និយាយថា គេបានលឺស្នូរផ្ទុះយ៉ាងខ្លាំង នៅកន្លែងកើតហេតុ៕ ប្រភព: BBC
Post Views: 181