en     km
en     km

ម៉ា​ឡេ​ស៊ី​អំពាវនាវ​ឱ្យ​កូរ៉េ​ខាងជើង​ដោះ​លែង​ពលរដ្ឋ​របស់​ខ្លួន​ជា​បន្ទាន់​

Share

ម៉ាឡេងស៊ី ៖ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ Najib​ Razak​ កាលពី​ថ្ងៃ​អង្គារ​ទី​០៧​ មីនា​ បាន​អំពាវនាវ​ឱ្យ​កូរ៉េ​ខាងជើង​ដោះ​លែង​ពលរដ្ឋ​របស់​ខ្លួន​ជា​បន្ទាន់​។​

នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាទ្បេស៊ី Najib Razak ។
នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាទ្បេស៊ី Najib Razak ។
តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channel​ news​ Asia​ ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ទ្បេ​ស៊ី​ធ្វើ​ទ្បើ​ង​បន្ទាប់​ពី​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​ចេញ​បំរាម​មិន​ឱ្យ​ពលរដ្ឋ​ម៉ា​ទ្បេ​ស៊ី​ចាក​ចេញពី​ប្រទេស​កូរ៉េ​ខាងជើង​។​ ការ​ដាក់​បំរាម​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​បណ្តាល​ឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២​ កាន់តែ​តានតឹង​ដោយសារ​តែ​ករណី​ឃាតកម្ម​លោក​ គី​ម​ ជុង​ណាំ​ បងប្រុស​ គី​ម​ ជុង​អ៊ុ​ន​ ស្លាប់​កាលពី​ថ្ងៃ​ទី​ ១៣​ កុម្ភៈ​ ដោយសារ​តែ​ការ​ដាក់​ថ្នាំ​បំពុល​។​

​លោក​ Najib​ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ថា​ បើ​ពុំ​ដោះ​លែង​ពលរដ្ឋ​ម៉ា​ទ្បេ​ស៊ី​នោះ​ទេ​គឺ​លោក​នឹង​ប្តឹង​រឿង​នេះ​ទៅ​កាន់​ក្រុម ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​ អ្វី​ដែល​នាំ​មាន​ជម្លោះ​របៀប​នេះ​ដោយសារ​តែ​ម៉ា​ទ្បេ​ស៊ី​មិន​ព្រម​ប្រគល់​សាកសព​លោក​ គី​ម​ ជុង​ណាំ​ ទៅ​ឱ្យ​កូរ៉េ​ខាងជើង​ ហើយ​មិនតែប៉ុណ្ណោះ​ម៉ា​ទ្បេ​ស៊ី​បាន​ទ្បោ​ម​ព័ទ្ធ​ស្ថានទូត​កូរ៉េ​ខាងជើង​នៅ​ទីក្រុង​កូ​ទ្បា​ទ្បាំ​ពួ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​ ០៦​ មីនា​ ដែល​នាំ​ឱ្យ​ស្ថានការណ៍​ការទូត​រវាង​ប្រទេស​ទាំង​២​តានតឹង​កាន់តែ​ខ្លាំង​៕

 

Share

ព័ត៌មានទាក់ទង