ហ្វីលីពីន៖ប្រធានាធិបតីចិន ស៊ីជីនភីង នឹងធ្វើទស្សនកិច្ចនៅទីក្រុង Davos ប្រទេសហ្វីលីពីន នៅថ្ងៃទី១៧មករានេះ ដែលធ្វើឲ្យមេដឹកនាំចិនដំបូងគេទៅកាន់ទីក្រុងមួយដែលលោកប្រធានាធិបតី Duterte បានបាញ់សម្លាប់មនុស្សយ៉ាងរង្គាលក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀន។ ប៉ុន្ដែបើតាមទីភ្នាក់ងារសារព័ត៌មាន AFP លោកស៊ីជីនភីង ទៅកាន់ទីក្រុង Davos គឺដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។
ចិន និងហ្វីលីពីនទើបមានទំនាក់ទំនងល្អជាមួយគ្នាឡើងវិញនៅពេលលោក Duterte ចូលកាន់តំណែងនៅខែមិថុនា ឆ្នាំ ២០១៦ ដោយសារមេដឹកនាំហ្វីលីពីនរូបនេះ បញ្ឈប់ជម្លោះជាមួយចិនករណីសមុទ្រចិនខាងត្បូង។ប្រភព The Nation