en     km
en     km

មន្ត្រី​អា​ដ​ហុ​ក​សុំ​ឲ្យ​ចៅក្រម​ហៅ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ បំភ្លឺ​ទល់មុខ​គ្នា​

Share

ភ្នំពេញ៖ ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ២​ រូប​ គឺ​លោកស្រី​ លឹ​ម​ មុនី​ និង​លោក​ យី​ សុខ សាន​ ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​បន្ថែម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​សំនុំរឿង​សូកប៉ាន​សាក្សី​ ខណៈ​នាង​  ខុ​ម​ ចាន់​តា​រ៉ា​ទី​ ក៏​បាន​មក​កាន់​តុលាការ​នៅ​ថ្ងៃនេះ​ដែរ​។​ មន្ត្រី​សមាគម​អា​ដ​ហុ​ក​ទាំងនេះ​ បាន​សុំ​ឲ្យ​ចៅក្រម​ស៊ើប សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហៅ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ចូល​បំភ្លឺ​ទល់មុខ​គ្នា​ចំពោះ​តុលាការ​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ក៏​ត្រូវ​ហៅ​ចូលខ្លួន​មក​កាន់​តុលាការ​ ដើម្បី​សាកសួរ​បន្ថែម​ជុំ​រឿង​ សញ្ចា​កម្ម​ ។​

 

Srey-Mum-thum
នាងស្រីមុំ ចូលសាលាដំបូងក្រុងភ្នំពេញនៅព្រឹកនេះ។

​លោកស្រី​ លឹ​ម​ មុនី​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ត្រូវ​បាន​ដឹក​តាម​រថយន្ត​ ម​២​ នៃ​ពន្ធ​ធានា​គារ​ព្រៃ​ស​ ដាក់​រួម​គ្នា​ជាមួយ​អ្នកទោស​ផ្សេង​ទៀត​ចំនួន​ពី​ ទៅ​បី​នាក់​ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​សំនុំរឿង​ នាង​ ខុ​មចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​ ពី​បទ​សូកប៉ាន់​សាក្សី​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អា​ដ​ហុ​ក​ គឺ​លោក​ ហួ​ន​ ជុន​ឌី​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ កូនក្តី​របស់​លោក​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ហៅ​ នាង​ ខុ​ម​ ចាន​តា​រ៉ា​ទី​ និង​សាក្សី​ផ្សេង​ទៀត​មក​សួរ​ទល់មុខ​គ្នា​ ប៉ុន្តែ​មេធាវី​ថា​សំណើរ​ផ្ទាល់មាត់​នេះ​ មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ​។​ លោក​ ហួ​ន​ ឈុ​ន​ឌី​៖​ «​គាត់​ក៏​ស្នើ​ដែរ​នៅ​ក្នុង​ពេល​សាក់សួរ​នោះ​ថា​ គាត់​ស្នើ​សុំ​ឲ្យ​មានការ​សួ​រត​ទុល​រវាង​គាត់​(​លោកស្រី​ លឹ​ម​ មុនី​)​ ជាមួយ​ស្រី​មុំ​ ជាមួយ​ សា​ក្ស៊ី​មួយ​ចំនួន​ទៀត​។​ គាត់​(​ចៅក្រម​ស៊ើបសួរ​)​ មិន​ទាន​ឆ្លើយ​តប​ក្នុង​ពេល​នេះ​ទេ​ ក៏​ប៉ុន្តែ​ក្នុង​នីតិវិធី​កូនក្តី​របស់​យើង​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​ ហើយ​ខ្ញុំ​ជា​មេធាវី​ក៏​មាន​ស្នើ​សុំ​តុលាការ​ធ្វើការ​សាក់សួ​រត​ទុល​គ្នា​នេះ​ដែរ​»​។​

hut-chundy-thum​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អា​ដ​ហុ​ក​ គឺ​លោក​ ហួ​ន​ ជុន​ឌី​ ។

លោក​មេធាវី​ ហួ​ន​ ជុន​ឌី​ បាន​បន្ត​ថា​ តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​កូនក្តី​លោក​ប្រាប់​ទៅ​ចៅក្រម​ស៊ើបសួរ​បង្ហាញ​ថា​ គ្មាន​ចំនុច​ណាមួយ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ចោទ​សូកប៉ាន​សាក្សី​ឡើយ​។​ លោក​មេធាវី​សង្ឃឹមថា​ តុលាការ​នឹង​ពិចារណា​ឲ្យ​កូនក្តី​របស់​លោក​អាច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។​ ​លោក​មេធាវី​ ហួ​ន​ ជុន​ឌី​ បន្ថែម​ទៀត​ថា​ នៅ​ព្រឹក​មិ​ញ​នេះ​ កូនក្តី​របស់​លោក​គឺ​ លោក​ ស្រី​ លឹ​ម​ មុនី​ បាន​បដិសេធ​ថា​ មិន​បាន​សន្យា​ធានា​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​  និង​ក្រុម​គ្រួសារ​នាង​ទៅ​រស់​ក្រៅប្រទេស​ឡើយ​។​ លោក​ថា​លោកស្រី​ លឹ​ម​ មុនី​ ក៏​មិន​បាន​សូកប៉ាន់​សាក្សី​ដែរ​ ព្រោះថា​ទឹកប្រាក់​ចំនួន​ ២០៤​ ដុល្លារ​ឲ្យ​ស្រី​មុំ​ ជា​គោលការណ៍​មនុស្សធម៌​របស់​សមាគម​អា​ដ​ហុ​ក​ក្នុង​ការ​ជួយ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​។​

កាលពី​ថ្ងៃ​ម្សិលមិញ​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ដ​ដែរ​នេះ​ ក៏​បាន​កោះហៅ​លោក​ នី​ ចរិយា​ អគ្គ​លេខា​ ធិ​ការ​រង​គ​.​ជ​.​ប​ ចូលខ្លួន​បំភ្លឺ​ករណី​ដូច​មន្ត្រី​សមាគម​ន​អា​ដ​ហុ​ក​ផង​ដែរ​។​ ប៉ុន្តែ​លោក​ នី​ ចរិយា​ បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​ ព្រោះតែ​អវត្តមាន​មេធាវី​។​

​លោក​ នី​ សុខា​ និង​ណៃ​ វង់​ដា​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ក៏​ស្ថិត​នៅ​ក្នុង​បទ​ចោទ​ដូច​អ្នកស្រី​ លឹ​ម​ មុនី​ និង​លោក​ យី​ សុខ​សាន​ ផង​ដែរ​។​ តាម​បទ​ចោទ​នេះ​ បើ​រក​កំហុស​ឃើញ​គឺ​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ ៤​រូប​ និង​លោក​ នី​ ចរិយា​ អាច​នឹង​មានទោស​ពី​ជាប់​ពន្ធនាគារ​ពី​ ៥​ ទៅ​ ១០​ ឆ្នាំ​ ក្រោម​មាត្រា​ ២៩​ និង​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ខណៈ​ចៅ​ក​ក្រម​សាកសួរ​លោកស្រី​ លឹ​ម​ មុនី​ គឺ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​ ក៏​បាន​ចូលខ្លួន​ដែរ​ ក្នុង​សំនុំ​របស់​នាង​ដដែល​ ។​ ​

lum-muny-thum

នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​កោះហៅ​ ពាក់ព័ន្ធ​ជាមួយ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​ គណបក្ស​សង្គ្រោះ​ជាតិ​។​ ​តែ​ក្នុង​ពេល​នេះ​នាង​ ខុ​មចាន់​តា​រ៉ា​ ត្រូវ​បាន​ដឹក​តាម​រថយន្ត​ទំនើប​ Luxus​ 470​ ពណ៌​ស​ អមដំណើរ​ជាមួយ​មេធាវី​របស់​នាង​គឺ​លោក​ គឹ​ម​ វាសនា​ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​ ៩​ ព្រឹក​ ថ្ងៃ​ទី​១៦​ ខែ​ មិថុនា​នេះ​។

​ក្រោយ​ពី​ចេញពី​បន្ទប់​សួរ​ចម្លើយ​ មេធាវី​ការពារ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ គឺ​លោក​ គឹ​ម​ វាសនា​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ចៅក្រម​សាកសួរ​នាង​ជុំវិញ​រឿង​ សញ្ចា​កម្ម​ ដែល​មេធាវី​រូប​នេះ​អះ​អា​ថា​ មាន​ជាប់​ពាក់ព័ន្ធ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ អ្នកតំណាង​រាស្ត្រ​ពី​រូប​ទៀត​គឺ​ លោក​ តុ​ប​ វ៉ា​ន់​ចាន់​ និង​ លោក​ ពិន​ រតនា​។​  លោក​ គឹ​ម​ វាសនា​៖«​ការ​សាក់សួរ​ថ្ងៃនេះ​ជុំ​បទ​ចោទ​សញ្ចា​កម្ម​គឺ​ រឿង​ លោក​ កឹ​ម​ សុខា​ តុ​ប​ វ៉ា​ន់​ចាន់​ លោក​ ពិន​ រតនា​ ប៉ុណ្ណោះ​។​ កូនក្តី​របស់ខ្ញុំ​គឺជា​ជន​រង​គ្រោះ​»​។​

kim-vasna-thum.01jpg
រាប់ពីឆ្វេងទៅ,លោក​ គឹ​ម​ វាសនា មេធាវីការពារក្តីនាងស្រីមុំ ,នាងស្រីមុំឈរនៅខាងស្តាំ។
​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ មាន​ប្រសាសន៍​ នៅ​លើ​ល​ បណ្តាញ​សង្គម​ តេ​ឡេ​ក្រាម​(Telegram)​ថា​ ព្រះរាជអាជ្ញា​រង​ លោក​ សៀង​ សុខ​ កោះហៅ​ នាង​ ខុ​ម​ ចាន់​ តា​រ៉ា​ទី​ ព្រឹក​មិ​ញ​នេះ​ គឺជា​ការ​សាកសួរ​បន្ថែម​ដើម្បី​ស៊ើបអង្កេត​នៅ​ក្នុង​ដំណាក់កាល​អយ្យា​ការ​។​ 

​លោក​ សុ​ផា​ណា​ បន្ត​ថា​ ការ​សាកសួរ​នេះ​ជា​វិធានការ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​បន្ត​ចំណាត់ការ​រឿង​ក្តី​នេះ​។​ លោក​ លី​ សុ​ផា​ណា​៖«​ការ​សាក់សួរ​នេះ​ជា​វិធានការ​ស្រាវជ្រាវ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​ព្រះរាជអាជ្ញា​ ហើយ​បាន​ផ្តល់​នូវ​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​បន្ត​ចំណាត់ការ​រឿង​ក្តី​នេះ​»​។​

​សូម​ជំរាប​ថា​ សំនុំរឿង​របស់​នាង​ខុ​មចាន់​តារា​ទី​ហៅ​ស្រី​មុំ​  គឺជា​ករណី​រសើប​ខាង​នយោបាយ​ដែល​មក​ដល់​ពេល​នេះ​លោក​ កឹ​ម​សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​រង​ការ​កោះហៅ​ចូលខ្លួន​បំភ្លឺ​ដែរ​គឺ​ករណី​សញ្ជារកម្ម​ ដែល​គេ​ថា​ពាក់​ស្នេហា​ជាមួយ​នាង​ស្រី​មុំ​ ៕​  

Share

ព័ត៌មានទាក់ទង