លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley និយាយកាលពីថ្ងៃចន្ទថា គ្រប់ជម្រើសទាំងអស់ មាននៅលើតុ តែសូម ធ្វើការ ព្រមានថា ជនផ្ដាច់ការ កូរ៉េខាងជើង កុំពន្យុះអាមេរិកឱ្យវាយប្រហារលើអ្នកឱ្យសោះ។

លោកស្រី បានធ្វើការផ្តល់បទសម្ភាសន៍ឲ្យកម្មវិធី NBC’s Today show ដែលលោកស្រី បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ ប្រទេសហ្សកដានី និង តួកគី ដែលប្រធានបទផ្តោតទៅលើមនុស្សធម៌នៃវិបត្តិជនភៀសខ្លួនជនជាតិ ស៊ីរី។
លោកស្រីត្រូវបានចោទសួរថា នៅពេលណាទើបរបបផ្ដាច់ការមួយនេះ បញ្ឈប់ការបាញ់អាវុធគំរាមកំហែងដូចនេះ។លោកស្រីឆ្លើយថា ៖« ជម្រើសទាំងអស់ គឺស្ថិតនៅលើតុរួចជាស្រេចមានន័យថា ពួកយើងបានសម្រេចចិត្តហើយ គឺពួកយើងមិនចង់ចាប់ផ្តើមសង្គ្រាមនោះទេ។ ដូច្នេះកុំពន្យុះយើងឲ្យវាយ»។
លោកស្រី Haley ត្រូវបានគេស្គាល់ថា គឺជាស្រ្តី មួយរូបដែលពូកែក្នុងការប្រើវោហាសាស្រ្ត ធ្វើការគម្រាម ដល់ អង្គការសហ ប្រជាជាតិឱ្យប្រឆាំងរបបផ្តាច់ការ។
ក្រុមប្រឹក្សាសន្តិសុខ របស់សហរដ្ឋអាមេរិក កាលពីខែមេសានេះ បានធ្វើការវាយប្រហារ ទៅលើប្រទេស ស៊ីរី ក្រោមហេតុផល ថា ប្រទេសនេះប្រើប្រាស់អាវុធគីមី វាយប្រហារលើជនស៊ីវិល ។ ការវាយប្រហារនេះ ធ្វើឡើងតាមបទបញ្ជារបស់ប្រធានា ធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ។
ការព្រមានរបស់ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley ប្រចាំអង្គការសហប្រជាជាតិ បន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបាន ថ្កោលទោស យ៉ាងខ្លាំងប្រឆាំងកូរ៉េខាងជើង ដែលបានបន្តបាញ់កាំជ្រួច អន្តរទ្វីប កាលពីថ្ងៃអា ទិត្យទី២១ ឧសភា៕ ប្រភព:NBC