មន្ដ្រីគ្រប់គ្រងគ្រោះមហន្ដរាយប៉ាគីស្ថាន បាននិយាយថា យ៉ាងតិចណាស់មនុស្ស ៥៣ នាក់បានស្លាប់និងលំនៅស្ថានរាប់ពាន់បានលិចលង់ដោយសារតែទឹកជំនន់កើតឡើងនៅភាគខាងជើងនៃប្រទេសប៉ាគីស្ថាន។

ពួកមន្ដ្រីបាននិយាយថាទឹកភ្លៀងបានធ្លាក់យ៉ាងខ្លាំង គឺចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន ធ្វើឲ្យលិចខេត្តចំនួនពីរនៅភាគខាងជើងនៃប្រទេស។ ពួកមន្ដ្រីបានឲ្យដឹងទៀតថា ភ្លៀងកក់ខែតែងតែបង្កឲ្យមានទឹកជំនន់គឺដូចឆ្នាំទៅមិញផងដែរ បានបណ្ដាលឲ្យមនុស្សស្លាប់រាប់សិបនាក់។
នៅពេលជាមួយគ្នានេះ អាជ្ញាធរគ្រោះមហន្ដរាយបានអំពាវនាវឲ្យប្រជាជនរត់រកទីសុវត្ថិភាពដោយបានព្រមានថា ទឹកភ្លៀងដែលបង្កឲ្យមានទឹកជំនន់ដ៏ខ្លាំងក្លានៅតំបន់នោះ នឹងបន្ដកើតមានច្រើនថ្ងៃទៅមុខទៀត៕
ប្រភព៖ BBC
Post Views: 218