ភ្នំពេញ៖ កម្ពុជាគឺជាប្រទេសដែលមានស្ដេចគ្រប់គ្រង់ និងថែរក្សាប្រទេសតាំងពីបុរាណមក ។ ប្រជារាស្ត្របានសុខសាន្ត ក្រោមបារមី នៃអង្គព្រះ មហាក្សត្រ គង់ជាម្លប់ដល់កូនចៅគ្រប់ជំនាន់។ ព្រះមហាក្សត្រកម្ពុជាគ្រប់សម័យកាល បានលះបង់គ្រប់បែបយ៉ាង ដោយបូជានូវសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុទឹកដី និង ប្រជាជាតិ។ ព្រោះហេតុនេះហើយ ទើបតាំងពីសម័យបុរាណ រហូត មកដល់បច្ចុប្បន្នប្រជារាស្ត្រខ្មែរ គោរពស្រលាញ់ព្រះមហាក្សត្រគ្រប់ៗអង្គ ។ ប្រជាពលរដ្ឋខ្មែរ តែងតែថ្វាយព្រះពរព្រះមហាក្សត្រគ្រប់ពេលវេលា ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិម្តងៗ ។

តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ប្រជាពលរដ្ឋខ្មែរមានអ្វីខ្លះក្នុងការថ្វាយព្រះពរព្រះមហាក្សត្រ ។ តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចទៅ៖