សហរដ្ឋអាមេរិក៖ ទីបំផុតព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលគេហៅថា ជាស្ថាប័នឯករាជ្យមិនក្រោមចំណុះរបស់សេតវិមាន បានសម្រេចច្រានចោលបណ្ដឹងរបស់លោក ដូណាល់ត្រាំ ដែលប្ដឹងលោក អូបាម៉ា ពីបទលួចថតសំឡេងរបស់លោកត្រាំ ក្នុងយន្ដការរកសំឡេងឆ្នោត។
សេចក្ដីថ្លែងការណ៍របស់ប្រធានគណៈកម្មាការស៊ើបអង្កេតនៃព្រឹទ្ធសភា Richard Burr បានចាត់ទុកបណ្ដឹងរបស់លោក ដូណាល់ត្រាំថា មិនមានភស្ដុតាងគ្រប់គ្រាន់។
បន្ទាប់ពីឡើងកាន់អំណាចភ្លាម លោកត្រាំបានប្ដឹងលោកអូបាម៉ា ករណីនេះ ប៉ុន្ដែអ្នកសង្កេតការណ៍មើលឃើញថា ដូចជា រឿងសងសឹកទៅវិញ ។នេះជាការបរាជ័យមួយទៀតរបស់លោកត្រាំ ដែលព្យាយាមបំបាក់គូរប្រកួត ។
កាលពីដើមសប្ដាហ៍នេះ ចៅក្រមតុលាការនៅតាមបណ្ដារដ្ឋមួយចំនួន បានច្រានចោលបទបញ្ជារបស់លោកដូណាល់ត្រាំ ដែលហាមមិនឱ្យពួកម៉ូស្លីមនៅបណ្ដាប្រទេសមួយចំនួនចូលសហរដ្ឋអាមេរិក។ ចៅក្រមទាំងនោះ មានទាំងចៅក្រមនៅទីក្រុងញ៉ូវយ៉កផងដែរ ។
ពួកគេបានចាត់ទុកបំរាមរបស់លោកត្រាំ ថា រំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង៕BBC