ហ្វីលីពីន៖ លោកប្រធានាធិបតី Rodrigo Duterte បានប្រកាស សន្ដិភាព ជាឯកត្តោភាគី ជាមួយនិងពួកឧទ្ទាមកុម្មុយនីស្ដ នៃកងទ័ពរំដោះប្រជាជនដើម្បីជាការអបអរសាទរនៅថ្ងៃបុណ្យ Christmas។
បុណ្យ Christmas នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ធ្នូ។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP លោក Duterte បានបញ្ជាឱ្យពួកយោធា បញ្ឈប់ការវាយប្រហារទៅលើពួកឧទ្ទាម រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី ២៣ធ្នូ នេះតទៅ។
ពួកឧទ្ទាមកុម្មុយនីស្ដហ្វីលីពីន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៨ ក្នុងគោលបំណងផ្ដួលរលំរដ្ឋាភិបាល។ មកដល់ពេលនេះ ពួកគេមានកម្លាំងប្រហែលជា ៦ពាន់នាក់ ប៉ុន្ដែសង្គ្រាមដែលបានផ្ទុះឡើងជាច្រើនទស្សវត្សមកនោះ បានបណ្ដាលឱ្យមនុស្សយ៉ាងតិច ៣ម៉ឺននាក់ស្លាប់៕ប្រភព AFP