សេអ៊ូល៖ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក គុនហេ ដែលសភារបស់ប្រទេសនេះដកសិទ្ធិអំណាច ត្រូវបានរដ្ឋអាជ្ញារកកំហុសឃើញពីបទ ទទួលប្រាក់សំណូកច្រើនសិបលានដុល្លារ ពីប្រធានក្រុមហ៊ុន Samsung។ ពួករដ្ឋអាជ្ញាបានអះអាងដូចនេះ តាមរយៈការចេញសេច ក្ដីថ្លែង ការណ៍នៅថ្ងៃ ចន្ទ ទី០៦ មីនា នេះ។
តាមប្រភពទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ទឹកប្រាក់ប្រមាណជាង ១១៩ លានដុល្លារអាមេរិក ត្រូវបានសង្ស័យប្រធានក្រុមហ៊ុន Samsung បានផ្ដល់ជាសំណូក ទៅឲ្យមិត្ដភក្ដិរបស់លោកស្រី ប៉ាក គុនហេ គឺលោកស្រី ឆយ ស៊ុនស៊ីល ហើយប្រាក់មួយចំនួន ត្រូវបានប្រគល់ទៅឲ្យ ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី ប៉ាក គុនហេ។ ជុំវិញរឿងនេះលោករដ្ឋអាជ្ញា Park Young-soo បានប្រាប់សារព័ត៌មានថា ការចោទប្រកាន់នេះមានភស្ដុតាងគ្រប់គ្រាន់ ប៉ុន្ដែលោកថា ប្រធានក្រុមហ៊ុន Samsung បានបដិសេធ។ ករណីនេះធ្វើឲ្យលោកស្រី ប៉ាក គុនហេ មានកំហុសហើយនិងត្រូវបានដកហូតសិទ្ធិអំណាចទាំងស្រុង ដែលនឹងនាំឲ្យត្រូវនាំខ្លួនលើងតុលាការទៀតផង៕ Reuters