ភ្នំពេញ៖កងកម្លាំងការិយាល័យប្រឆាំងការជួញដួរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបានបង្ក្រាបនិងឃាត់ខ្លួនជនបរទេស១០នាក់ក្នុងចំណោមជនបរទេសជិត៩០នាក់ករណីបង្កើតទីតាំងរាំរែកបែបអាសអាភាស។

បើយោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាកងកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបនិងចាប់ខ្លួនជនបរទេសចំនួន១០នាក់ក្នុងចំណោមជនបរទេស៨៧នាក់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨ពីបទរូបភាពនិងសម្ភារៈអាសអាភាស នៅក្នុងភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមរបាយការណ៍របស់ប៉ូលិសបញ្ជាក់ថាភ្ញៀវទេចរបរទេស៧៧នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញបន្ទាប់ធ្វើការអប់រំនិងណែនាំ។ប៉ុន្តែជនបរទេសចំនួន១០នាក់កំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការស៊ើបអង្កេត។
របាយការណ៍នេះបន្ថែមថាជនបរទេសទាំង១០នាក់នោះបានជួលផ្ទះវីឡាមួយស្ថិតនៅសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបបង្កើតក្រុមមួយឈ្មោះថា Pub Crawl ឬLets GetWet ដើម្បីជួលឲ្យភ្ញៀវទេចបរទេសផឹកស៊ីរាំរែក បែបសិចស៊ី អាសអាភាស ត្រេតត្រអាល ក្នុងតម្លៃ១០ទៅ១៥ដុល្លារក្នុងម្នាក់។
ជនសង្ស័យទាំង១០នាក់រួមមានជនជាតិអង់គ្លេស ជនជាតិញូហ្សេលែន ជនជាតិណរវេកាណាដានិងជនជាតិហូឡង់។
ជុំវិញករណីនេះលោក រៀម ចន្ទម្នី ព្រះរាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបមិនទាន់ដឹកព្រះរាជអាជ្ញារូបទទួលកាន់បានសំណុំរឿងនេះនៅឡើយទេព្រោះជាថ្ងៃសម្រាកចុងសប្តាហ៍។
ទោះបីយ៉ាងណាលោកស្រី ដួង សោវរី អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងការជួញដួរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបដិសេធផ្តល់ព័ត៌មានលម្អិតព្រោះព្រួយបារម្ភអំពីផលប៉ះពាល់ដល់ភ្ញៀវទេចរមិនហ៊ានមកទស្សនានៅខេត្តសៀមរាប។លោកស្រីបន្ថែមថាអាជ្ញាធរកំពុងសាកសួរដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ៕