ហ្វីពីលីពីន៖បុរសម្នាក់អាយុ ៧១ឆ្នាំ ដែលបានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានស្បថចូលកាន់តំណែងហើយនៅថ្ងៃនេះ។
លោកត្រូវបានពណ៌នាថា ជាអ្នកនយោបាយប្រកាន់ខ្សែតឹង ព្រោះលោកចេញមុខយ៉ាងខ្លាំងប្រឆាំងពួកឧក្រិដ្ឋជនដែលសន្យាថា នឹងបាញ់សម្លាប់ឧក្រិដ្ឋជនដោយមិនចាំបាច់បើកជំនុំជម្រះក្ដីឡើយ។
លោកក៏បានសន្យាបោសសំអាតអំពើពុករលួយការិយាធិបតេយ្យ និងបក្សពួកនិយម ។ លោកត្រូវឡើងជំនួសលោក អាគីណូ ដែលបានកាន់តំណែងរយៈពេល ៦ ឆ្នាំមកនេះ។
ចំពោះជំលោះសមុទ្រចិនខាងត្បូងវិញ លោកគឺលោក Rodrigo Duterte សន្យាដោះស្រាយតាមរយៈការចរចាទ្វេភាគីជាមួយប្រទេសចិន ប៉ុន្តែលោកថា ហ្វីលីពីនត្រូវទទួលស្គាល់សាលដីការបស់មជ្ឈឹត្តការអន្តរជាតិ ទោះបីសម្រេចសេចក្ដីថា ហ្វីពីលីពីនចាញ់ក្ដីក៏ដោយ៕
ប្រភព:BBC