ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ ដែលបានទិញអាវធ្វើពីមាសសុទ្ធថ្លៃបំផុតនៅលើពិភពលោក ត្រូវបានគេវាយរហូតដល់ស្លាប់។ នេះបើយោងតាមសារព័ត៌មាន BBC។

បុរសជនជាតិឥណ្ឌារូបនេះមានឈ្មោះថា Datta Phuge មានវ័យ ៤៨ឆ្នាំ ត្រូវបានគេដាក់រហស្សនាមថា បុរសមាស បានទិញសម្លៀកបំពាក់ធ្វើអំពីមាសកាលពីឆ្នាំ ២០១៣ ដែលមានទម្ងន់ជាង ៣គីឡូក្រាម ក្នុងតម្លៃ ២៥ម៉ឺនដុល្លារ។
ប៉ូលិសបានសន្និដ្ឋានថា ករណីបាញ់សម្លាប់បុរសមាសរូបនេះ គឺដោយសារតែរឿងខ្ចីប្រាក់គ្នា រវាងគាត់ និងក្រុមឃាតករ ។ ករណីនេះ ជនសង្ស័យចំនួន ៤នាក់ បានត្រូវឃាត់ខ្លួនបានហើយ។ ប៉ូលិសបានបញ្ជាក់ថា អ្នកដែលធ្វើឃាតលើលោក Phuge គឺនៅក្រុង Pune កាលពីយប់ថ្ងៃព្រសហ្បតិ៍ អាចមានគ្នា ១២នាក់។
ប៉ូលីសបាននិយាយថា ជនសង្ស័យបានអញ្ជើញលោក Phuge និងកូនប្រុសអាយុ ២២ ឆ្នាំរបស់គាត់ម្នាក់ មកពិធីខួបកំណើតនៅដីមួយកន្លែង នៅក្នុងតំបន់ Dighi ទីដែលពួកបានវាយប្រហារគាត់ដោយដុំថ្មនិងអាវុធមុតស្រួច។
អធិការប៉ូលិសតំបន់ Dighi Navnath Ghogare បានប្រាប់ទីភ្នាក់ងារ Press Trust of indiafa « យើងកំពុងធ្វើការស៊ើបអង្កេត មូលហេតុ ដែលលោក Phuge ឈានដល់ដីដែលជាកន្លែងដែលគាត់ត្រូវបានគេសម្លាប់»៕
ប្រភព៖BBC