ភ្នំពេញ៖ ទាហ៊ានម្នាក់ ជនជាតិនេប៉ាល់ ត្រូវបានប្រកាសថាឈ្នះពានរង្វាន់ ការឡើងកំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោក គឺភ្នំ Everest នៃប្រទេសនេប៉ាល់ ។

បុរសម្នាក់នេះ មានឈ្មោះ Bahadur Sunuwar អាយុ២៩ឆ្នាំ ជាអ្នកឈ្នះពានរង្វាន់ លើអ្នកចូលរួម ជាង១៥០នាក់ ទាំងអ្នកប្រកួតក្នុងប្រទេស និងបរទេស។ ជនជាតិបរទេសដែលចូលរួមប្រកួតមានប្រទេស អូស្ត្រាលី ចិន អាមេរិក និងអង់គ្លេស។
តាមបណ្ដាញផ្សាយ BBC វិញ្ញាសាប្រកួតកំណត់ឱ្យអ្នកឈ្នះឡើងដល់ ចំណុច ២០០០ម៉ែត្រ ដោយ កំណត់ ថេរៈវេលា ៤ ម៉ោង។ ភ្នំ Everest នៃប្រទេសនេប៉ាល់ មានកំពស់៨៨៤៨ម៉ែត្រ។ តាម BBC ព្រឹត្តិការណ៍នេះ រៀបចំឡើងមួយឆ្នាំម្ដង ដើម្បីរំលឹកខួបការឡើងដល់ចំណុចកំពូលរបស់ជើងឯក ២រូបដំបូង គឺ Tenzing Norgay និង Edmund Hillary កាលឆ្នាំ1953។
ពួកមន្ត្រីនេប៉ាល់និយាយថា មនុស្សស្លាប់ ៤នាក់ កាលពីឆ្នាំ ២០១៥ ដោយសារពួកគេឡើងទៅភ្នំដ៏មហាខ្ពស់នេះ ៕
ប្រភព:BBC