
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) បានចេញនូវអត្តបទផ្សព្វផ្សាយរបស់ខ្លួនមួយ ដោយជំរុញដល់កសិករដែលមានគម្រោងធ្វើការដាំដុះនៅដើមរដូវប្រាំងនេះថា កសិករគប្បីដាំដំណាំឱ្យបានពី ២ ទៅ ៣ មុខ នៅលើផ្ទៃដីតែមួយ ព្រោះការដាំដំណាំច្រើនមុខវាអាចជួយការពារការបំផ្លាញពីសត្វល្អិត។ មួយវិញទៀត កសិករគួរដាំដំណាំពពួកជាផ្លែ ដូចជា ត្រសក់ ត្រឡាច ម្រះ ជាដើម ព្រោះដាំដំណាំប្រភេទនេះធន់នឹងអាកាសធាតុក្តៅ ក្នុងវដូវប្រាំង។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមនាងកញ្ញា លោក លោកស្រី អញ្ចើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី FM 102 នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងលោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក ដូចតទៅ៖