
ភ្នំពេញ៖ សមាជិកបណ្តាញសង្គមខ្មែរដើម្បីខ្មែរ គ្រោងនឹងជួបជុំគ្នានៅដើមខែសីហា ដើម្បីអនុម័តគោលការណ៍សំខាន់ៗ និងបង្កើតគណៈកម្មការបណ្តោះអាសន្នមួយ ដែលជាផ្នែកមួយនៃដំណើរការរៀបចំបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយមានប្រធានអង្គការសង្គមស៊ីវិលជាច្រើននាក់គឺជាអ្នកផ្តួចផ្តើមគំនិតបង្កើត និងដឹកនាំគណបក្សនយោបាយថ្មីមួយនេះ។
គណបក្សថ្មីនេះ មានឈ្មោះថា «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន»។ លោក យ៉ង សំាងកុមារ បច្ចុប្បន្នជានាយកអង្គការកសិកម្មសេដាក និងជាស្ថាបនិកនៃគណបក្សថ្មីនេះ បានឲ្យដឹងថា គោលនយោបាយប្លែកថ្មីរបស់គណបក្សថ្មីរបស់ខ្លួនថា «ប្រជាពលរដ្ឋថ្នាក់ក្រោមតែមួយគត់ដែលមានសិទ្ធិអំណាចជ្រើសរើសតែងតំាងសមាជិករបស់ខ្លួន មិនដូចគោលនយោបាយគណបក្សកាន់អំណាចសព្វថ្ងៃនោះទេ។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក ធូ វីរៈ និងលោក យ៉ង សំាងកុមារ ជាស្ថាបនិករបស់ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន» ដូចតទៅ៖