ភ្នំពេញ ៖ សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រគល់រង្វាន់ជូនយុវជន ៩ រូប ដែលបានចូលរួមប្រកួត លើប្រធានបទចំនួន ៣ ទាក់ទិននឹងលក្ខណ សម្បត្តិនៃសមាគមអាស៊ាន បញ្ហាធនធានធម្មជាតិ និង អនាគតរបស់យុវជន គេហៅថា«ការវិនិយោគផ្នែកនិពន្ធអត្ថបទលើយុវជនកម្ពុជា»។ កម្មវិធីនេះរៀប ចំដោយ សហភាពអឺរ៉ុបសហការជាមួយសមាគមយុវជនខ្មែរ។
នេះជាការប្រកួតនិពន្ធអត្ថបទលើកទី ៣ សំដៅលើកកម្ពស់ទស្សនៈរបស់យុវជនកម្ពុជា និងសមត្ថភាពនៃការសិក្សារបស់ពួកគេ។ ប៉ុន្តែជាការចាប់ អារម្មណ៍យុវជន ៩ រូបដែលបានទទួលពាន់រង្វាន់នេះ គឺមានយុវតីដល់ទៅ ៦ រូប។ យុវតីទាំង៦រូបនេះ សុទ្ធតែមានសមត្ថភាពខ្លាំង ហើយមានភាពក្លាហានក្នុងការបកស្រាយនិងការពារស្នាដៃនៃខ្លឹមសារការតែងនិពន្ធរបស់ខ្លួន។ បើនិយាយទៅហាក់មិនចាញ់បុរសច្រើនទេ។
តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន៖
