ភ្នំពេញ៖ ក្រុមសហជីព ក្រុមសិទ្ធិមនុស្ស និងក្រុមអង្គការអន្តរជាតិដែលបានចូលរួមសង្កេតការណ៍ ការតវ៉ាទាមទាររបស់ក្រុមសហជីព កាលពីថ្ងៃទី ០៤ ខែមេសាកន្លងទៅ។ ការចេញសេចក្តីថ្លែងការណ៍រួមមួយនេះ បាន ថ្កោលទោសចំពោះការបង្រាបរបស់ក្រុមសន្តិសុខរបស់រដ្ឋាភិបាល ធ្វើទៅលើក្រុមសហជីព នៅក្បែរវិមានរដ្ឋសភាជាតិ។

សេចក្ដីថ្លែងការណ៍របស់ក្រុមសហជីព ក្រុមសិទ្ធិមនុស្ស និងក្រុមអង្គការអន្តរជាតិបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីតំណាងសហជិព ០២ នាក់ ត្រូវបានវាយឱ្យរងពីក្រុមកងសន្តិសុខរបស់ខណ្ឌដូចពេញ ខណៈពួកគេតវ៉ាឱ្យសភាផ្អាកការពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដោយក្រុមសហជីពរិះគន់ថា មានលក្ខណៈរឹតត្បិតសេរីភាពរបស់សហជីព និង កម្មករយ៉ាងខ្លាំង ។ មន្ត្រីសហជីព ០២ នាក់ដែររងរបួស គឺលោក ស៊ុត ចិត្រ មន្ត្រីរបស់សម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា រងរបួសធ្ងន់ និងអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជារងរបួសស្រាល ។
សេចក្តីថ្លែងការណ៍ដដែលក៏បានថ្កោលទោសចំឈ្មោះ គីម វុត្ថា ដែលជាប្រធានប្រជាការពារខ័ណ្ឌដូនពេញនោះថា ជាការរំលោភមកលើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ។ សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា ការជួបជុំតវ៉ារបស់ក្រុមសហជីពនៅម៉ោង ១០ ព្រឹក កាលថ្ងៃទី ០៤ខែមេសា ធ្វើឡើងដោយសន្តិវិធី ដើម្បីទាមទារឱ្យរដ្ឋសភាផ្អាកការអនុម័តពិភាក្សា ព្រមទាំងឱ្យសភាទទួលយកសំណើរបស់សហជីពក្នុងការកែតំរូវសេចក្តីច្បាប់សហជីពឡើងវិញ។
សេចក្តីការណ៍ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដៃគូរអភិវឌ្ឍ និងអ្នកបញ្ជាទិញនានា ត្រូវបន្តជំរុញដល់រដ្ឋាភិបាលពិនិត្យពិចារណាលើសំណើរបស់សហជីពឯករាជ្យ ដែលសុំកែលម្អសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះឱ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និង ច្បាប់អន្តរជាតិ។
បើទោះជាយ៉ាងណាសេចក្ដីព្រាងច្បាប់នេះ ត្រូវបានសភាអនុម័តរួចហើយ កាលពីថ្ងៃម្សិលមិញ ដោយតែសំឡេងគណបក្សកាន់អំណាចបានយល់ព្រមអនុម៍ត ចំណែកក្រុមគណបក្សប្រឆាំងមិនបានគាំទ្រឡើយ៕