en     km
en     km

នាយក​រដ្ឋមន្ត្រី​ថៃ​ អំពាវនាវ​ឱ្យ​វិនិយោគិន​បរទេស​បន្ត​ដាក់​ទុន​នៅ​ប្រទេស​ថៃ​ថែម​ទៀត​

Share

​ឧត្តមសេនីយ៍​ ប្រា​យុទ្ធ​ចាន់​អូ​ចារ​ នាយក​រដ្ឋមន្ត្រី​ថៃ​ កាលពី​ថ្ងៃ​ពុធ​ ទី​១៥​ កុម្ភៈ​ បាន​អំពាវនាវ​ ដល់​អ្នក​វិនិយោគទុន​បរទេស​ឱ្យ​បង្កើន​ការ​ដាក់​ទុន​វិនិយោគ​ច្រើន​ថែម​ទៀត​ នៅ​ប្រទេស​ថៃ​ ខណៈ​លោក​ថ្លែង​អះអាង​ពី​ស្ថិរភាព​នយោបាយ​និង​កំណើនសេដ្ឋកិច្ច​។​

oja

​ការ​ថ្លែង​របស់​លោក​ ប្រា​យុទ្ធ​ បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី​សិក្ខាសាលា​មួយ​របស់​គណៈ​ក​ម្មា​ការ​វិនិយោគ​ប្រទេស​ថៃ​។​ លោក​បាន​ថ្លែង​ទៀត​ថា​ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ធ្វើការ​កែទម្រង់​ការ​ដឹកនាំ​និង​ការ​កែប្រែ​ច្បាប់​មួយ​ចំនួន​បាន​នាំ​ឱ្យ​ស្ថិរភាព​សេដ្ឋកិច្ច​ កាន់តែ​មាន​ទំនុកចិត្ត​ដល់​ការ​វិនិយោគទុន​។​ លោក​បាន​បញ្ជាក់​ទៀត​ថា​ ថៃ​ត្រូវការ​វិនិយោគទុន​ថែម​ទៀត​នោះ​គឺ​ទៅ​លើ​វិស័យ​ បច្ចេកទេស​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សហគ្រាស​នៅ​តាម​ជនបទ​។

​លោក​ ប្រា​យុទ្ធ​ចាន់​អូ​ចារ​ បាន​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះ​ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​ ដោយ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត់​ត្រា​។

​កាលពី​ថ្ងៃ​ម្សិលមិញ​ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ទទួល​បន្ទុក​កិច្ចការ​ប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ បាន​ទៅ​ទស្សនកិច្ច​នៅ​ទៅ​ក្រុង​បាងកក​ សំដៅ​ជំរុញ​ឱ្យ​លោក​ ប្រា​យុទ្ធ​ចាន់​អូ​ចារ​ ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ ដើម្បី​ជា​ទំនុកចិត្ត​នៃ​ការ​វិនិយោគទុន​ អា​មេ​រិ​ក​។​

​ប្រទេស​ថៃ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ខែកក្កដា​ ឆ្នាំ​២០១៨​ ប៉ុន្តែ​លោកស្រី​ យី​ង​ ឡាក់​ មិន​មាន​សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត​ទៀត​ទេ​ ព្រោះតែ​លោកស្រី​មានទោស​ដោយសារ​តែ​ បណ្តោយ​ឱ្យ​មានរឿង​អាស្រូវ​អំពើ​ពុក​រលួយ​ក្នុង​គម្រោង​ទិញ​ស្រូវ​របស់​រដ្ឋ​៕​ ប្រភព​:The​ Nation​

Share

ព័ត៌មានទាក់ទង