Post List #4
នាទីសុខភាព៖ស្វែងយល់ពីការកើតលឿងលើស្បែក និងភ្នែក
ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។ មូលហេតុនៃការកើតលឿងបណ្តាលមកពីមូលហេតុចំបងធំ២គឺ៖ ទី១៖ គឺជាការកើនឡើងនូវសារធាតុ ប៊ីលីរុយប៊ីន បំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ ការរលាកថ្លើមឬក្រិនថ្លើម គ្រួសក្នុងថង់ទឹកប្រម៉ាត់ ការរលាកលំពែងរ៉ាំរ៉ៃ ការរលាកផ្លូវទឹកប្រម៉ាត់រ៉ាំរ៉ៃ មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម)។ ទី២៖ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។ ចំពោះរោគសញ្ញានៃជំងឺទាំងនេះរួមមាន៖ ការឡើងលឿងតាមស្បែក និងភ្នែក រមាស់លើស្បែក លាមកពណ៌ស…
ជំងឺខ្សោយតម្រងនោមដោយសារការបរិភោគប្រមាត់ត្រី
ប្រជាជនក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសំរាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ត្រីដែលមានប្រម៉ាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ ប្រម៉ាត់ត្រីក្អែក នឹង ប្រម៉ាត់ត្រីត្រសក់។ សម្រាប់រោគសញ្ញា នៃជំងឺនេះគឺទៅតាមកម្រិតនៃការពុលហើយអាស្រ័យនឹងបរិមាណដែលបានបរិភោគ។ អ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ ហើយបន្ទាប់ពី ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលតម្រងនោមដូចជា…
នាទីសុខភាព៖ជំងឺហឺតមិនមែនជាជំងឺឆ្លងតែអាចជាបញ្ហាអស់មួយជីវិត
ជាទូទៅ ជំងឺហឺតអាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ និងអាចជាបញ្ហាអស់មួយជីវិត។ ជំងឺហឺតមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាច្រើនកើតលើកុមារដែលមានសាច់ញាតិមានជំងឺហឺតនេះ។ មនុស្សដែលមានជំងឺហឺតជាយូរឆ្នាំ អាចកើតមានការស្ទះខ្យល់ក្នុងសួត (Emphysema)។ ជំងឺហឺតអាចស្តែងចេញជារោគសញ្ញាផ្សេងៗច្រើនសណ្ឋានដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដកដង្ហើម។ គេអាចស្តាប់រកសំឡេងដង្ហើមឆ្មា សំឡេងងឺតៗ ហើយវែង ជាពិសេសនៅពេលដកដង្ហើមចេញ។ នៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីរបស់អ្នកជំងឺអាចផតចូល ដោយសារគេប្រឹងស្រូបយកខ្យល់។ បើគេមិនអាចស្រូបយកខ្យល់ឱ្យបានគ្រប់គ្រាន់ទេនោះ ក្រចកនិងបបូរមាត់របស់គេនឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅ ក របស់គេអាចប៉ោង តែធម្មតាគ្មានគ្រុនក្តៅទេ។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ…
នាទីសុខភាព៖ជំងឺពុកឆ្អឹង ច្រើនកើតលើមនុស្សអាយុចាប់ពី៥០ឆ្នាំនិងស្ត្រីក្រោយអស់រដូវ
តើអ្នកធ្លាប់ឮអំពីជំងឺពុកឆ្អឹងដែរឬទេ? តើវាមានផលវិបាកអ្វីខ្លះ? ជាការពិត ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឱ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ លើសពីនេះ យើងក៏ជួបផងដែរ លើមនុស្សវ័យក្មេង ដោយសារកត្តាតំណពូជ និងកត្តាផ្សេងៗ ដែលធ្វើឱ្យកំហាប់ឆ្អឹងថយចុះ ដូចជា កង្វះអ័រម៉ូនអ៊ឺស្ត្រូហ្សែន កត្តាហ្សេនេទិច ស្គមមិនសូវហាត់កីឡា បរិភោគអាហារដែលមានសារជាតិកាល់ស្យូមតិច ការជក់បារី និងពិសាស្រា ជាដើម។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ? បានជាយើងគួរស្វែងយល់ពីជំងឺនេះព្រោះ វាអាចបង្កឱ្យមានការឈឺចាប់…
នាទីសុខភាព៖ស្វែងយល់អំពីវិបត្តិនៃការរំលាយអាហារ
វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ អាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រួសារ។ មូលហេតុអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ការប្រព្រឹត្តទៅមិនប្រក្រតីនៃចលនាការរំលាយអាហាររបស់ក្រពះ ការទទួលរំញោចលើសលប់របស់ក្រពះ មេរោគក្រពះ (Helicobacter Pylori) នឹងកត្តាផ្លូវចិត្ត។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ វិបត្តិរំលាយអាហារស្តែងចេញជារោគសញ្ញា ៤ធំៗគឺ បរិភោគអាហារឆាប់ឆ្អែត តឹងណែនពោះក្រោយបរិភោគ ឈឺចុងដង្ហើម ក្រហាយចុងដង្ហើម។ចំណែកឯ រោគសញ្ញាគ្រោះថ្នាក់រួមមាន ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ ការស្រកទំងន់ដោយគ្មានមូលហេតុ ពិបាកលេប ឬលេបឈឺ មិនបាត់ …