en     km
en     km

នាទីសុខភាព

Post List #4

នាទីសុខភាព៖មូលហេតុដែលស្រ្តីរលូតកូននិងវិធីបង្ការ

នាទីសុខភាព៖មូលហេតុដែលស្រ្តីរលូតកូននិងវិធីបង្ការ

WMCFeb 9, 20242 min read

ការរលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគ័ភ៌ពីស្បូនមុន ២៤សប្តាហ៍ ទោះបីជាគ័ភ៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយ។ បញ្ហានេះត្រូវបានវេជ្ជបណ្ឌិត ញែកដាច់ពីគ្នាដោយ ការរលូតកូននៅត្រីមាសទី១ កើតឡើងជាញឹកញាប់មូលហេតុមកពីកូនខ្លួនឯង។ ការរលូតនៅត្រីមាសទី២ បណ្ដាលមកពីស្បូន កើតឡើងច្រំដែល និងការរលូតពេលដែលស៊ុតលែងលូតលាស់ ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬ ឆ្លងរោគ។  នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីពេទ្យកាល់ម៉ែត។ ចំពោះការរលូតកូន មានរោគសញ្ញាពីរដំណាក់កាលបន្តបន្ទាប់ដូចជា ដំណាក់កាលទី១ គំរាមរលូត ដែលមានសញ្ញាដូចជា  ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៍ខ្មៅជាករណីស៊ុតលែងលូតលាស់ ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្រ្តាក់  និងដំណាក់កាលទី២ កំពុងរលូត ដែលមានសញ្ញាដូចជា ធ្លាក់ឈាមខ្លាំង,  ឈឺពោះ ញឹកខ្លាំង និង មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស។ សម្រាប់ផលវិបាកនៃការរលូតកូន គ័ភ៌រលូតនៅដំណាក់កាលដំបូង…

នាទីសុខភាព៖វិធីសាស្រ្តបឋមដើម្បីបង្ការនិងព្យាបាល ជំងឺគ្រុនផ្តាសាយ!

នាទីសុខភាព៖វិធីសាស្រ្តបឋមដើម្បីបង្ការនិងព្យាបាល ជំងឺគ្រុនផ្តាសាយ!

WMCFeb 6, 20242 min read

ជំងឺគ្រុនផ្តាសាយ ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus) ។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។ ជំងឺផ្តាសាយឆ្លងតាមរយៈ ការក្អក កណ្តាស់ សំបោរ ស្លេស្ម ឬនៅក្បែរអ្នកជំងឺផ្តាសាយ និងប៉ះវត្ថុដែលមានមេរោគ។ ឯកសារពីមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា ចំពោះ អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយ ចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ ឈឺខ្លួន ឈឺក ឈឺក្បាល រងារ ញាក់ និងក្អកហៀរសំបោរ ។ ប្រភពដដែលបន្ដថា ដើម្បីបង្ការកុំអោយឆ្លងជំងឺគ្រុនផ្តាសាយ…

នាទីសុខភាព៖កត្តាប្រឈមសម្រាប់ស្រ្តីមានផ្ទៃពោះពេលកូនគំរាមកើតមិនគ្រប់ខែ

នាទីសុខភាព៖កត្តាប្រឈមសម្រាប់ស្រ្តីមានផ្ទៃពោះពេលកូនគំរាមកើតមិនគ្រប់ខែ

WMCFeb 2, 20242 min read

កូនគំរាមសម្រាលមិនគ្រប់ខែគឺជាការសម្រាលកូនមុនកំណត់ មុន ៣៧ សប្តាហ៍នៃគភ៌។ វាកើតឡើងមានលើស្ត្រីកំពុងពរពោះ ហើយវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពរបស់ម្តាយ និងទារក។ កត្តាដែលបណ្តាលឱ្យកូនគំរាមកើតមិនគ្រប់ខែមាន  រលាកប្លោកនោម  រលាកមាត់ស្បូន ការក្លាយរោគ​ ការជក់បារី និងពិសារគ្រឿងស្រវឹង  ការលើស ឬស្រកទម្ងន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ  ម្តាយមានបញ្ហាសុខភាព  មានផ្ទៃពោះកូនភ្លោះឬច្រើន  មានទឹកភ្លោះច្រើន មានផ្ទៃពោះញឹកពេក  មានប្រវត្តិកើតកូនមិនគ្រប់ខែ ឬគំរាមកើតមុនខែ  ពិនិត្យសុខភាពមិនបានទៀតទាត់ ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងការធ្វើការងារច្រើនហួសកម្លាំង។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ ចំពោះរោគសញ្ញានៃជំងឺ ជាទូទៅកូនគំរាមកើតមិនគ្រប់ខែ…

នាទីសុខភាព៖ជំងឺឬសដូងបាតនៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ

នាទីសុខភាព៖ជំងឺឬសដូងបាតនៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ

WMCJan 30, 20243 min read

ជំងឺសរសៃឈាមដែលស្ថិតនៅរន្ធបាត ដែលជាធម្មតាមានសរសៃឈាមក្រហម៣ ដែលបង្កើតបានជាដុំចំនួន៣ដែរ។ នៅពេលដែលឬសដូងបាតខាងក្នុងរីក វានឹងរមួលនៅម្តុំសាច់ដុំខ្ជឹបគូថ ដែលវានឹងឡើងហើម និងងាយហូរឈាម។ ម៉្យាងទៀត នៅក្នុងពេលមានផ្ទៃពោះ មានបម្រែបម្រួល អរម៉ូន ការឡើងនៅសម្ពាធឈាម និងការឧស្សាហ៍ទល់លាមក ដែលធ្វើឱ្យមានការរីកហើមនៃឬសដូងហើយការប្រឹងក្នុងពេលសម្រាលបុត្រក៏បណ្តាលឱ្យមានលៀនចេញនៃជំងឺឬសដូងបាតផងដែរ។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ ចំពោះកត្តាប្រឈម ដែលមានជំងឺឬសដូងបាតក្រោយសម្រាលមានដូចជា ភាពលំបាកក្នុងការបត់ជើង ការសម្រាលយឺតពេល ដែលចាប់ពី៣៩សប្តាហ៍  កូនធំ និងការសម្រាលយូរក្នុងដំណាក់កាលទីមួយ ដែលវាសុទ្ធតែជាកត្តាប្រឈមនាំឱ្យមានជំងឺឬសដូងបាតផ្នែកខាងក្រៅ។ យ៉ាងជាក់ច្បាស់ យើងសង្កេតឃើញមានចំនួនជំងឺឬសដូងបាតផ្នែកខាងក្រៅត្រឹមតែ៤%ប៉ុណ្ណោះ ដែលកើតមាន លើការសម្រាលដោយវះកាត់ ធៀបនឹងចំនួនប្រមាណ២០%ក្រោយការសម្រាលដោយធម្មជាតិ។ ទោះបីយ៉ាងណា…

នាទីសុខភាព៖មូលហេតុបណ្តាលឱ្យកើតជំងឺខ្សោយបេះដូង

នាទីសុខភាព៖មូលហេតុបណ្តាលឱ្យកើតជំងឺខ្សោយបេះដូង

WMCJan 26, 20243 min read

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមឱ្យបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ មានរោគសញ្ញាចម្បងៗមួយចំនួនដូចជា  ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនាពេលនៅស្ងៀមឬពេលគេងផ្ងារ​  អស់កំលាំងល្ហិតល្ហៃជារឿយៗ  ហើមជើងទាំងសងខាង   ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា  ក្អកជាប្រចាំ ឬដកដង្ហើមឮសូរងឺៗ ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម ។ រោគសញ្ញាទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ…