Post List #4
ស្វែងយល់ពីរោគសញ្ញានិងវិធីព្យាបាលជំងឺគីសដៃស្បូន!
ជំងឺដុំគីសដៃស្បូន គឺមានទ្រទ្រាយជាដុំទឹកមានស្រោម ឬថង់ដែលមានផ្ទុកទៅដោយទឹករាវ រំអិលខាប់ស្អិត លាយឡំឈាមរដូវខាប់ៗ ឬមានជាលិកា សក់..ធ្មេញលាយឡំបញ្ចូលគ្នា នៅខាងក្នុងនៃអូវែដែលនៅសងខាងដៃស្បូនរបស់ស្ត្រីឬគេហៅថា ក្រពេញមេជីវិតស្រ្តី។ តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានបង្ហាញនូវរោគសញ្ញានៃជំងឺដុំគីសដៃស្បូននេះដូចខាងក្រោម៖ ស្ត្រីមានអាការៈឈឺចាប់ស្ទំៗ ឬឈឺងំតិចៗមិនបាត់ក្នុងអាងត្រគាក មុនពេលមករដូវ ឬពេលមករដូវ (អង់ដូម៉េទ្រីយ៉ូស៊ីស) និងពេលរួមភេទ។ អាការៈមួយទៀត គឺឈឺចាប់ខ្លាំងភ្លាមៗតែម្តង លាយក្អួតចង្អោរ ទៅតាមសភាពនៃផលវិបាករបស់គីស ដូចជាមានរមួល ឬបែកសង្កត់ទៅលើសរីរាង្គផ្សេងៗតាមទំហំនៃដុំគីស ។ រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត បន្ថែមពីនេះ ស្រ្តីអាចមានអារម្មណ៍ថាណែនធ្ងន់ក្នុងពោះ ពិបាកនោម នោមញឹក ឬពិបាកបន្ទោរបង់ និងពេលខ្លះអាចមានការចុកពោះខ្លាំងភ្លាមៗផងដែរ។ ភាគច្រើនគីសដៃស្បូននេះ ក៏មានការវិវត្តន៍ធំធាត់ដោយស្ងៀមស្ងាត់ផងដែរ។ តទៅនេះ យើងនឹងលើកយកនៅមូលហេតុនៃជំងឺដុំគីសដៃស្បូននេះមកបង្ហាញជូនប្រិយស្តាប់។…
ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង
ជំងឺលើសសម្ពាធឈាម ជាជំងឺមួយប្រភេទដែលបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺ ដោយអ្នកជំងឺខ្លះអាចមានផលវិបាកក្រោយការព្យាបាលគឺអាចពិការរាងកាយដែលគេនិយមហៅថា ស្លាប់មួយចំហៀងខ្លួន។ ករណីធ្ងន់ធ្ងរអាចបង្កឱ្យអ្នកជំងឺបាត់បង់ជីវិតតែម្តង។ យោងតាមទំព័រហ្វេសប៊ុកមន្ទីរកាល់ម៉ែត្របានឱ្យដឹងថា ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន ១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះទៅហើយ។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម់ែត តទៅនេះយើងនឹងនាំនាង កញ្ញា លោក លោកស្រី មកស្វែងយល់ពីជំងឺលើសសម្ពាធឈាម ឬគេនិយមហៅថាជំងឺលើសឈាម តែយើងសូមផ្តោតតែលើស្រ្តីមានផ្ទៃពោះតែប៉ុណ្ណោះ។ តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច? តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្របានពន្យល់ថា ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ចែកចេញជា ៤ ប្រភេទផ្សេងគ្នា៖ ប្រភេទទី ១…
កត្តាប្រឈមនិងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី
បច្ចុប្បន្ននៅលើពិភពលោកជំងឺមហារីកសុដន់ជាកង្វល់ទី ១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ដោយឡែកនៅប្រទេសកម្ពុជាវិញ ជំងឺមហារីកសុដន់នេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី ២ នៃជំងឺមហារីករបស់ស្ត្រី។ តាមការបង្ហាញពីជំងឺនេះលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា ជំងឺនេះគេសង្កេតឃើញកើតមានច្រើនលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះផងដែរ។ ជាងនេះអត្រានៃអ្នកជំងឺមហារីកសុដន់មាន ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ, ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ, ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ, និង ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦៩ឆ្នាំ ឡើងទៅ។ [caption…