en     km
en     km

នាទីសុខភាព

Post List #4

ជំងឺឬសដូងបាត នៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ!

ជំងឺឬសដូងបាត នៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ!

ទាវ ឧស្សាMar 15, 20234 min read

ជំងឺឬសដូងបាត កើតនៅលើស្ត្រីមានផ្ទៃពោះប្រមាណពី ៨% ទៅ ៣៨%។ បន្ទាប់ពីសម្រាលហើយមានប្រមាណ ២០% នៃស្ត្រីដែលនឹងអាចមានរោគសញ្ញានៃជំងឺនេះ។ តាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ជំងឺឬសដូងបាត ជាបណ្តុះសរសៃរឈាមដែលស្ថិតនៅរន្ធបាត ដែលជាធម្មតាមានសរសៃឈាមក្រហម៣ ដែលបង្កើតបានជាដុំចំនួន៣ដែរ។ នៅពេលដែលឬសដូងបាតខាងក្នុងរីក វានឹងរមួលនៅម្តុំសាច់ដុំខ្ចឹបគូថ ដែលវានឹងឡើងហើម និងងាយហូរឈាម។   រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត   តើកត្តាអ្វីខ្លះ ដែលបណ្តាលឲ្យមានជំងឺឬសដូងបាត ក្នុងពេលមានផ្ទៃពោះ? តាមមន្ទីរកាល់ម៉ែតដដែល បានបង្ហាញថា កត្តាប្រឈម ដែលត្រូវបានបញ្ជាក់ឲ្យមានជំងឺឬសដូងបាតក្រោយសម្រាលមានដូចជា ស្រ្តីភាពលំបាកក្នុងការបត់ជើងទល់លាមក ការសម្រាលយឺតពេល ទារកធំពេក និងពិបាកសម្រាល សុទ្ធតែជាកត្តាប្រឈមដែលនាំឲ្យមានជំងឺឬសដូងបាតផ្នែកខាងក្រៅ។  ស្រ្តីមានជំងឺឬសដូងបាតផ្នែកខាងក្រៅត្រឹមតែ៤%ប៉ុណ្ណោះ កើតមានលើស្រ្តីដែលសម្រាលដោយការវះកាត់ ធៀបនឹង ក្រោយការសម្រាលដោយធម្មជាតិមានរហូតដល់២០%។…

ស្វែងយល់ពីមូលហេតុនៃការលំបាក ឬពុំអាចមានលទ្ធភាពមានគភ៌

ស្វែងយល់ពីមូលហេតុនៃការលំបាក ឬពុំអាចមានលទ្ធភាពមានគភ៌

ទាវ ឧស្សាMar 15, 20233 min read

ការលំបាក ឬពុំអាចមានលទ្ធភាពមានគភ៌ បច្ចុប្បន្នមានអត្រាកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយាដែលអសម្ថភាពក្នុងការមានគភ៌នៅប្រទេសបារាំង គឺស្ថិតនៅអត្រា ១៤,១% ស្របតាមការសិក្សានាឆ្នាំ១៩៨៨ ហើយកើនឡើង ២២,៧%នៅឆ្នាំ២០១៤។ នេះបើតាមទិន្នន័យលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត្រ។ នៅប្រទេសកម្ពុជាឯនេះវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយាដែលមកពិគ្រោះនូវបញ្ហាពាក់ព័ន្ធទៅនឹងករណី លំបាកមានគភ៌នៅក្នុងវ័យបន្តពូជ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។   រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត   បើតាមមន្ទីរពេទ្យកាល់ម៉ែត្របានឱ្យបង្ហាញថា អ្នកជំងឺបានមកពិគ្រោះជំងឺនៅផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត្រមានចំនួន ៩១២៥ករណី នៃដៃគូដែលអសមត្ថភាពមានគភ៌នៅក្នុងវ័យបន្តពូជ។ នេះបើយោងតាមការសិក្សារយៈពេល ៣០ខែ នៅចន្លោះឆ្នាំ២០១១…

ផលវិបាកនៃការសម្រាលកូនដោយវះកាត់!

ផលវិបាកនៃការសម្រាលកូនដោយវះកាត់!

ទាវ ឧស្សាMar 15, 20233 min read

ការសម្រាលកូនដោយវះកាត់ គឺជាវិធីសាស្រ្តដែលគ្រូពេទ្យណែនាំដល់ស្រ្តីមានផ្ទៃពោះ ខណៈស្រ្តីស្ថិតក្នុងស្ថានភាពអាចបង្កគ្រោះថ្នាក់មួយចំនួ​នបើសិនសម្រាលកូនតាមធម្មជាតិ។ ស្ថានភាពអាចប្រឈមគ្រោះថ្នាក់ដោយសារតែ ស្រ្តីមានប្រវត្តិជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ មានមេរោគអេដស៍  ឬស្ថិតក្នុងស្ថានភាពមួយចំនួនផ្សេងទៀតដែលអាចរារាំងដល់ការសម្រាលតាមធម្មជាតិ។ យ៉ាងណាមិញ ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យសម្រាលកូនតាមធម្មជាតិ ត្បិតថាការសម្រាលតាមធម្មជាតិមានផលវិបាកតិចតួចជាងការសម្រាលកូនដោយវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចឈានដល់ការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ នេះបើតាមការណែនាំលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត   បើតាមមន្ទីរពេទ្យកាល់ម៉ែត បច្ចុប្បន្ននេះអត្រានៃការសម្រាលកូនដោយការវះកាត់មានការកើនឡើងជាលំដាប់ គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ថា ការសម្រាលកូនដោយវះកាត់ មានភាពងាយស្រួល ហើយម្តាយមិនឈឺពោះពេលសម្រាល ដោយពួកគេមើលរំលងពីផលវិបាកនានាដែលកើតមាននៅថ្ងៃអនាគត…

យល់ដឹងពីសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះ ភាគ២

យល់ដឹងពីសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះ ភាគ២

ទាវ ឧស្សាMar 14, 20233 min read

តទៅនេះ យើងនឹងលើកយកចំនុចសំខាន់ៗសម្រាប់ថែរក្សាសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះដូចតទៅ៖ បើតាមសៀវភៅសុខភាពមាត់ធ្មេញ និងការមានផ្ទៃពោះ របស់មូលនិធិ Global Child Dental Fund បានបង្ហាញថា ពេលវេលាដែលល្អបំផុតក្នុងការចាប់ផ្តើមថែទាំធ្មេញរបស់កូនតូចៗគឺនៅពេលដែលស្រ្តីកំពុងពរពោះ។   រូបភាពនេះមានប្រភពពីគេហទំព័រ Global Child Dental Fund   ការយកចិត្តទុកដាក់លើរបបអាហារគឺជារឿងចាំបាច់នៅដំណាក់កាលនៃការចាប់ផ្តើមមានផ្ទៃពោះ។ របបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នឹងជួយឲ្យស្រ្តីមានសុខភាពល្អ។ ប្រសិនបើ មាតាពុំបានបរិភោគអាហារគ្រប់គ្រាន់ក្នុងពេលបីខែដំបូងនៃការមានផ្ទៃពោះទេ នោះនឹងបង្កឲ្យមានផលប៉ះពាល់ដល់អាហាររូបត្ថម្ភ និងអ័រម៉ូន ព្រោះពេលនេះជាការលូតលាស់នៃទងសុក។…

យល់ដឹងពីសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះ ភាគ១

យល់ដឹងពីសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះ ភាគ១

ទាវ ឧស្សាMar 7, 20233 min read

សុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពរាងកាយទូទៅមានភាពល្អប្រសើរផងដែរ។ ដូច្នេះស្ត្រីដែលមានការថែរក្សាសុខភាពមាត់ធ្មេញបានល្អអំឡុងពេលមានផ្ទៃពោះ គឺជាប្រការសំខាន់សម្រាប់ម្តាយនិងទារក ដែលកំពុងកកើតនិងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ព្រោះអាចជៀសវាងការបង្ករោគផ្សេងៗនៅក្នុង មាត់បាន។ តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានបង្ហាញថា ពេលដែលស្ត្រីមានផ្ទៃពោះ ក្នុងមាត់របស់ស្រ្តីមានការប្រែប្រួលដូចជា៖ ស្រ្តីងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញជាដើម។ ជាងនេះស្រ្តីងាយហើមនិងដុះលូតវែងនៅអញ្ចាញធ្មេញ និងកើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត   តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ រឺទេ? មន្ទីរពេទ្យកាល់ម៉ែត្របានពន្យល់ថា ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់។ ការងារជាទូទៅដូចជា ការសំអាតធ្មេញ រឺប៉ះធ្មេញ មិនមានការប៉ះពាល់…