en     km
en     km

នាទីសុខភាព

Post List #4

វិធីសាស្រ្តសង្គ្រោះបឋមលើមនុស្សពេញវ័យពេលជួបឧប្បត្តិហេតុលង់ទឹក

វិធីសាស្រ្តសង្គ្រោះបឋមលើមនុស្សពេញវ័យពេលជួបឧប្បត្តិហេតុលង់ទឹក

ទាវ ឧស្សាMay 22, 20234 min read

ដើម្បីជួយសង្គ្រោះនរណាម្នាក់ក្នុងឧប្បត្តិហេតុលង់ទឹក យើងសូមចែកចេញជាពីរដំណាក់កាល គឺជួយជនរងគ្រោះពេលកំពុងលង់ក្នុងទឹក និងក្រោយស្រង់ចេញពីទឹក។ ពេលកំពុងលង់ក្នុងទឹក អ្នកជួយសង្គ្រោះត្រូវពិនិត្យមើលស្ថានភាពជាមុន ដោយត្រូវមានម្ចាស់ការលើខ្លួនឯងច្បាស់លាស់ថាអាចជួយគេបាន ពោលគឺមិនត្រូវហក់ចូលក្នុងទឹកភ្លាមៗនោះទេ បើសិនកាលទេសៈមិនមានសុវត្ថិភាពចំពោះអ្នកជួយសង្គ្រោះ។ ប្រសិនបើអ្នកគិតថា ស្ថានភាពនោះមានសុវត្ថិភាពចំពោះខ្លួនអ្នក អ្នកក៏ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ចដើម្បីការពារខ្លួនអ្នកកុំឱ្យមានគ្រោះថ្នាក់ពេលទៅជួយសង្គ្រោះអ្នកដទៃ។ រូបភាពនេះមានប្រភពពីគេហទំព័របរទេស   ដោយឡែក ពេលជួយជនរងគ្រោះចេញពីក្នុងទឹកឡើងនៅលើគោក។ ដំណាក់កាលនេះជាដំបូង អ្នកត្រូវពិនិត្យមើលថាតើពួកគេមានដកដង្ហើមឬអត់។ ហើយសុំឱ្យនរណាម្នាក់ទូរស័ព្ទទៅលេខ ១១៩ សម្រាប់ហៅរថយន្តសង្រ្គោះបន្ទាន់ និងសុំជំនួយផ្នែកវេជ្ជសាស្រ្ត។ ប្រសិនបើជនរងគ្រោះមិនដកដង្ហើមទេ អ្នកត្រូវបើកផ្លូវដង្ហើមរបស់ពួកគេ ព្រមទាំងផ្តល់ដង្ហើមសង្គ្រោះដំបូងចំនួន ៥ដងមុនពេលអ្នកចាប់ផ្តើមធ្វើ CPR (cardiopulmonary resuscitation)។ តើអ្វីជាការធ្វើ CPR? តាមគេហទំព័រសេវាសុខភាពជាតិ នៃចក្រភពអង់គ្លេស(NHS UK) បានបង្ហាញពីការណែនាំអំពីការសង្គ្រោះបេះដូង ឬហៅថា…

វិធីសាស្រ្តសង្គ្រោះបឋមក្រោយជួបឧប្បត្តិហេតុភ្លាមៗ

វិធីសាស្រ្តសង្គ្រោះបឋមក្រោយជួបឧប្បត្តិហេតុភ្លាមៗ

ទាវ ឧស្សាMay 22, 20234 min read

ជារៀងរាល់ឆ្នាំនៅចក្រភព មានមនុស្សរាប់ពាន់នាក់បានស្លាប់ និងរងរបួសធ្ងន់ក្នុងឧប្បត្តិហេតុផ្សេងគ្នា។ ក្នុងន័យនេះប្រសិនបើមានការសង្រ្គោះបឋមបានផ្តល់មុនពេលសេវាសង្គ្រោះបន្ទាន់មកដល់ នោះអត្រាមរណៈជាច្រើននឹងត្រូវកាត់បន្ថយ ។ នេះបើគេហទំព័រហ សេវាសុខភាពជាតិ នៃចក្រភពអង់គ្លេស (NHS UK)។ តើអ្វីជាការសង្គ្រោះបឋម? ការសង្គ្រោះបឋម គឺជាមធ្យោបាយមួយ ជួយការពារជនរងគ្រោះ កុំឱ្យធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ ឬជាការសង្រ្គោះជីវិតជនរងគ្រោះឱ្យបន្តមានជីវិតទល់ពេលគ្រូពេទ្យមកដល់ ឬត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការសង្គ្រោះបន្ទាន់។ ចំពោះវិធីសាស្រ្តសង្រ្គោះបឋមវិញ NHS UK បានចែកចេញជាបីដំណាក់កាល។ ទី១ គឺការសង្កេតពិនិត្យមើលស្ថានភាពឬអាការៈជនរងគ្រោះក្រោយពេលជួបឧប្បត្តិហេតុ (After an incident)។ ទី២ ដំណាក់កាលសង្រ្គោះជនរងគ្រោះឱ្យមាន ស្ថានភាពសុវត្ថិភាពឡើងវិញ…

ហាត់ប្រាណអាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់

ហាត់ប្រាណអាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់

ទាវ ឧស្សាMay 22, 20232 min read

ការធ្វើលំហាត់ប្រាណកាត់អាចបន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានប្រហែល ២០% ឯណ្ណោះ ដោយសកម្មភាពរាងកាយទាំងនេះ អាចកាត់បន្ថយការកើតឡើងវិញនៃជំងឺមហារីកសុដន់ និងកាត់បន្ថយអត្រាមរណៈនៃជំងឺនេះផងដែរ។ ការធ្វើលំហាត់ប្រាណ កាត់បន្ថយកម្រិតអរម៉ូនដែលមានទំនាក់ទនងជាមួយនឹងជំងឺមហារីកសុដន់មួយចំនួន ដូចជា អរម៉ូនអ៊ឺស្ត្រូសែន(oestrogen) អង់ដ្រូសែន(androgen) អាំងស៊ុយលីន និងអរម៉ូនឡេបទីនដែលជាអរម៉ូនទាក់ទងនឹងការឃ្លាន។ ជាពិសេស ការធ្វើលំហាត់ប្រាណធ្វើឱ្យប្រព័ន្ធភាពស៊ាំមានសកម្មភាពកាន់តែប្រសើរ ដើម្បីការពារស្រ្តីពីជំងឺមហារីកសុដន់។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   លើសពីនេះ យោងតាមការសិក្សាមួយបានបង្ហាញថា ការហាត់ប្រាណអាចកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ចំពោះស្ត្រីក្រោយអស់រដូវផងដែរ។ តាមអង្គការសុខភាពពិភពលោក បានណែនាំស្រ្តីធ្វើចលនារាងកាយយ៉ាងហោចណាស់…

ដំណាក់កាលរីករាលដាលនៃជំងឺមហារីកសុដន់

ដំណាក់កាលរីករាលដាលនៃជំងឺមហារីកសុដន់

ទាវ ឧស្សាMay 22, 20233 min read

ដំណាក់កាលរីករាលដាលនៃជំងឺមហារីកសុដន់(Metastasis) គឺជាដំណាក់កាលមួយកើតឡើងនៅពេលដែលកោសិកាមហារីកក្នុងសុដន់មិនប្រក្រតី និងចាប់ផ្តើមបែកសាយភាយមិនអាចគ្រប់គ្រងបាន។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   តើមហារីកសុដន់រីករាលដាលយ៉ាងដូចម្តេច? ជំងឺមហារីក​សុដន់​អាច​លុកលុយ និង​លូតលាស់​ទៅគ្រប់ជាលិកា​សុដន់​ស្រ្តី ហើយ​សាយភាយ​ទៅកាន់​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ រួច​បង្កើត​ជា​ដុំ​សាច់​ថ្មី​នៅ​ទីនោះ​។ ចំពោះល្បឿនការរីករាលដាលនៃជំងឺមហារីកសុដន់ គឺផ្សារភ្ជាប់នឹងប្រភេទមហារីកសុដន់ដែលស្រ្តីកំពុងមាន។ មហារីកសុដន់អាចរីករាលដាលតាមវិធី ៣ យ៉ាងដូចជា​៖ វីធីទី១៖ វាអាចរាលដាលពីសុដន់ទៅតំបន់ជុំវិញ ដូចជាអាចមានកូនកណ្តុរនៅក្រោមក្លៀក ឬនៅជិតឆ្អឹងកងជាដើម(collarbone) ។ វិធីទី២៖ កោសិកាមហារីកអាចធ្វើដំណើរតាមចរន្តឈាមទៅកាន់តំបន់ផ្សេងទៀតនៃរាងកាយ ។ និងវិធីទី៣៖ កោសិកាមហារីក…

របៀបពិនិត្យរកមហារីកសុដន់ដោយខ្លួនឯង

របៀបពិនិត្យរកមហារីកសុដន់ដោយខ្លួនឯង

ទាវ ឧស្សាMay 22, 20233 min read

ស្ត្រីគួរពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ ដើម្បីស្វែងរកការផ្លាស់ប្តូរណាមួយនៃសុដន់។ ការពិនិត្យសុដន់ជាទៀងទាត់ អាចជួយដល់ស្រ្តីស្វែងរកដុំពកឬភាពមិនប្រក្រតីណាមួយ និងរកឃើញជំងឺមហារីកទាន់ពេល ដើម្បីងាយស្រួលព្យាបាល និងងាយជាសះស្បើយ។ ស្រ្តីដែលឆាប់បានរកឃើញជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង អាចមានឱកាសរស់រានមានជីវិតកាន់តែល្អប្រសើរ។ ការពិនិត្យសុដន់ដោយខ្លួនឯង មានសារៈសំខាន់សម្រាប់សុខភាពសុដន់ ប៉ុន្តែស្រ្តីក៏ត្រូវពិនិត្យតាមការថតឆ្លុះនៅឯមន្ទីរពេទ្យឱ្យបានទៀងទាត់ផងដែរ។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   តើនៅពេលណាដែលស្រ្តីគួរធ្វើការពិនិត្យសុដន់ដោយខ្លួនឯង? ស្ត្រីគួរតែធ្វើការពិនិត្យសុដន់ខ្លួនឯង ម្តងក្នុងមួយខែក្រោយពេលមករដូវ។ ចំពោះស្រ្តីដែលឈប់មករដូវឬរដូវមកមិនទៀងទាត់ ស្រ្តីអាចជ្រើសរើសថ្ងៃណាមួយក៏បានដែលងាយស្រួលចងចាំ ដូចជាថ្ងៃដំបូងនៃខែ ថ្ងៃចុងក្រោយនៃខែ ឬលេខដែលចូលចិត្ត។ ការពិនិត្យសុដន់ដោយខ្លួនឯងចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយស្រ្តីធ្វើការពិនិត្យសុដន់អាចនៅពេលថ្ងៃ ឬពេលយប់…