Post List #4
វិធីសង្រ្គោះបន្ទាន់ពេលកុមារមានបញ្ហាស្លាក់អ្វីមួយ
កាលពីថ្មីៗនេះ មានករណីក្មេងប្រុសម្នាក់អាយុប្រហែល៥ឆ្នាំ បានស្លាក់គ្រាប់មៀនចូលក្នុងបំពង់ខ្យល់ដែលបណ្តាលឱ្យស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ហេតុដូចនេះហើយ យើងនឹងលើកយកវីធីសង្រ្គោះបន្ទាន់ករណីស្លាក់អ្វីមួយ ដើម្បីអាចសង្រ្គោះជីវីតបានទាន់ពេលវេលា។ រូបភាពនេះមានប្រភពពីគេហទំព័របរទេស ការស្លាក់កើតឡើងនៅពេលដែលផ្លូវដង្ហើម ត្រូវបានស្ទះភ្លាមៗ ដោយមិនអាចដកដង្ហើម ឬលំបាកដកដង្ហើមជាដើម។ ករណីនេះច្រើនកើតឡើងលើកុមារជាពិសេសកុមារមានអាយុពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ ព្រោះកុមារតែងតែដាក់វត្ថុតូចៗមួយចំនួន ទៅក្នុងមាត់ដើម្បីចង់ដឹងថា វត្ថុនោះជាអ្វី។ ការសាកល្បងរបស់ក្មេង អាចប្រឈមបញ្ហាជាប់គាំងក្នុងផ្លូវដង្ហើម បើធ្ងន់ធ្ងរឬសង្គ្រោះមិនទាន់ពេលគឺអាចបណ្តាលស្លាក់ស្លាប់បាន។ រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត មូលហេតុនៅនឹងច្រមុះផ្ទាល់ ដោយការប៉ះទង្គិចលើមុខនិងក្បាល អាចបណ្តាលឱ្យបាក់ឆ្អឹងច្រមុះ បាក់ឆ្អឹងផ្ទៃមុខ ឬបន្ទាប់ពីការវះកាត់។ បន្ថែមពីនេះ អាចបណ្តាលមកពីដុះសាច់ក្នុងរន្ធច្រមុះ និងអាចជាមហារីកគល់ច្រមុះ ឬមហារីកច្រមុះ ដែលស្តែងចេញជាការហូរឈាមពីច្រមុះ តឹងច្រមុះជាប្រចាំ និងជួនកាលមានការឈឺចាប់នៅផ្ទៃមុខជាដើម។ មួយវិញទៀតអាចជាឬសដូងច្រមុះ ដែលអាចស្តែងចេញជាការហូរឈាមច្រមុះតែរន្ធមួយចំហៀង រួមនឹងតឹងច្រមុះជាប្រចាំ។ មូលហេតុមួយចំនួនទៀត ដែលអាចជួបប្រទះញឹកញាប់ដូចជា ជំងឺរលាក និងហើមសាច់ច្រមុះ…
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្បាល ឬជំងឺស្រ្តូក(Stroke) អាចបង្ការបាន!
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺជាមូលហេតុចម្បងទីមួយនៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល ៤០ ភាគរយនៅប្រទេសអភិវឌ្ឍន៍ ប៉ុន្តែមានការកើនឡើង ១០០ ភាគរយ នៅបណ្តាលប្រទេសដែលមានចំនូលទាប និង មធ្យម។ នេះបើតាមការបង្ហាញក្នុងទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត ភាគច្រើនជំងឺនេះអាចមានសភាពធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ ឬបន្សល់នូវភាពពិការជាច្រើន ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ។ ដូច្នេះទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។ បន្ថែមពីនេះ កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលឬជំងឺស្រ្តូក ដែលមនុស្សគ្រប់គ្នាអាចអនុវត្តន៍បាននោះគឺការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃ(Lifestyle change)។ ក្នុងនោះតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងនូវវិធីសាស្រ្តចំនួន…
វីធីសង្រ្គោះបន្ទាន់ចំពោះអ្នកជំងឺស្ទះសរសៃឈាមខួរក្បាល ឬជំងឺស្រ្តូក
ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក ជាមូលហេតុចម្បងទី៤នៃការស្លាប់នៅសហរដ្ឋអាមេរិច ដែលមានប្រជាជនប្រមាណ ៨០០,០០០ នាក់មានបញ្ហាស្ត្រូកជារៀងរាល់ឆ្នាំ។ ជំងឺស្ត្រូកកើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់បន្ថយ ឬបានកាត់ផ្តាច់ ។ នៅពេលបញ្ហានេះកើតឡើងខួរក្បាលមិនអាចទទួលបានអុកស៊ីសែន ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់។ នេះយោងតាមការបង្ហាញពីគេហទំព័រសុខភាព Healthtime ។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត តាមគេហទំព័រសុខភាព Healthtime ដដែលក៏បានបង្ហាញថា ជំងឺស្ត្រូកនេះមាន៣ប្រភេទសំខាន់ៗ និងមានមូលហេតុខុសៗគ្នាដូចជា៖ ប្រភេទទី១គឺ Ischemic strokes: ជាប្រភេទស្ត្រូកដែលមានច្រើនជាងគេរហូតដល់ប្រមាណ៨៥%។…
វិធីសាស្រ្តសង្គ្រោះបឋមពេលកុមារលង់ទឹក
កាលពីអត្ថបទមុន យើងបានលើកយកនូវវិធីសាស្រ្តសង្គ្រោះបឋមចំពោះមនុស្សពេញវ័យពេលជួបឧប្បត្តិហេតុលង់ទឹករួចមកហើយ ដែលយើងបានបញ្ចូលនូវវិធីជួយជនរងគ្រោះពេលកំពុងលង់ក្នុងទឹក និងក្រោយស្រង់ចេញពីទឹក។ ហើយក្នុងការសង្រ្គោះនេះផងដែរ អ្នកសង្គ្រោះត្រូវពិនិត្យមើលអាការៈជនរងគ្រោះជាមុនសិន។ ប្រសិនបើជនរងគ្រោះសន្លប់ តែមិនដកដង្ហើមទេ អ្នកសង្គ្រោះត្រូវបើកផ្លូវដង្ហើមរបស់ពួកគេ ព្រមទាំងផ្តល់ដង្ហើមសង្គ្រោះ រួចត្រូវចាប់ផ្តើមធ្វើ CPR (cardiopulmonary resuscitation) ដែលបានបញ្ចូលទាំងការធ្វើ CPR ដោយដៃ និង CPR ជាមួយនឹងដង្ហើមសង្គ្រោះផងដែរ។ មួយវិញទៀត ប្រសិនបើជនរងគ្រោះសន្លប់ ហើយនៅដកដង្ហើម អ្នកសង្គ្រោះត្រូវដាក់ជនរងគ្រោះឱ្យមានស្ថានភាពដែលមានសុវត្ថិភាព(recovery position)និងត្រូវដាក់ផ្នែកក្បាលរបស់ពួកគេទាបជាងខ្លួន។ រូបភាពនេះមានប្រភពពីគេហទំព័របរទេស…