គេហទំព័រ The Daily Star បានចុះផ្សាយនៅថ្ងៃអង្គារទី៣១តុលានេះថា កងទ័ពអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធគ្រាប់បែក នុយក្លេអ៊ែរដែលគេហៅថា «ផ្គរលាន់ពិភពលោក»ត្រូវបានមើលឃើញថា ជាការគំរាមដោយផ្ទាល់ទៅលើកូរ៉េខាងជើង។
តាមប្រភពដដែលសមយុទ្ធនេះ ប្រើប្រាស់ដោយយន្តហោះទម្លាក់គ្រាប់បែក B-52 នាវាពិឃាត និងនាវាមុជទឹក។ ក្រៅពីយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបនេះ នៅមានយន្តហោះជាច្រើនទៀតក៏បានចូលរួមដែរ។
នេះជាលើកដំបូងហើយដែល អាមេរិកធ្វើសមយុទ្ធគ្រាប់បែកនុយក្លេអ៊ែរ ចាប់តាំងពីមានភាពតានតឹងជាមួយកូរ៉េខាងជើង។ ការធ្វើសមយុទ្ធនេះមុនប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការធ្វើទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកូរ៉េខាងត្បូងនៅថ្ងៃទី ៧តុលានេះ៕
Post Views: 274