en     km
en     km

ទឹកភ្លៀង​នៅ​យប់មិញ​និង​ព្រឹក​នេះ​ទៀត​បង្ក​ជន់​លិច​ខេត្ត​មួយ​ចំនួន​

Share

​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ធ្នូ​ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​នៅ​កម្ពុជា​។​ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៦​ធ្នូ​នេះ​ ខេត្ត​មួយ​ចំនួន​ បាន​ជន់​លិច​យ៉ាង​ខ្លាំង​ តែ​ខេត្ត​ត្បូងឃ្មុំ​ និង​ ខេត្តពោធិ៍សាត់​ ជន់​លិច​ខ្លាំង​ជាងគេ​  ដែល​បង្ក​ឲ្យ​មានការ​ជន់​លិច​កំណាត់​ផ្លូវ​មួយ​ចំនួន​។​

ជំនន់ទឹកភ្លៀង នៅខេត្តត្បូងឃ្មុំ
ជំនន់ទឹកភ្លៀង នៅខេត្តត្បូងឃ្មុំ
ជំនន់ទឹកភ្លៀង នៅខេត្តត្បូងឃ្មុំ[/caption]​ខេត្ត​ត្បូងឃ្មុំ​ ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ ៩៥​ មី​ល្លី​ម៉ែត្រ​ បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ជន់​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៧​ នា​ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នេះ​ ចំនួន​ ២​កន្លែង​ដោយ​មាន​ ទីតាំង​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពញាក្រែក​ ស្ថិត​នៅ​ភូមិ​ក្រែក​ ឃុំ​ក្រែក​ ទឹក​ជន់​ហូរ​កាត់​ពីលើ​ផ្លូវ​ប្រវែង​ ៤៥០​ ម៉ែត្រ​ ជម្រៅ​ពី​ ០,២-០,៤​ ម៉ែត្រ​ និង​ ទីតាំង​មួយទៀត​គឺ​នៅ​ ភូមិ​ពោធិ​ក្រោម​ ឃុំ​កោង​កាង​ ទឹក​ជន់​ហូរ​កាត់​ពីលើ​ផ្លូវ​ប្រវែង​ ៩០​ ម៉ែត្រ​ ជម្រៅ​ពី​ ០,១-០,២​ ម៉ែត្រ​។​

​ចំណែកឯ​ខេត្តពោធិ៍សាត់​ក៏​ទទួល​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ ដែល​បាន​ធ្លាក់​ក្នុង​បរិមាណ​ ៣១​ មី​ល្លី​ម៉ែត្រ​ នា​ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នេះ​ បាន​បង្ក​ឱ្យ​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ពោធិ៍សាត់​ រង​នូវ​ការ​លិចលង់​៕

ជំនន់ទឹកភ្លៀង នៅខេត្តត្បូងឃ្មុំ
ជំនន់ទឹកភ្លៀង នៅខេត្តត្បូងឃ្មុំ
ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់
ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់
ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់
ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

Share

ព័ត៌មានទាក់ទង