កូឡាឡាំពួរ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ និយាយថា លោកនិងលោកប្រធានាធិបតីសហរដ្ឋអាមេរិកទើបជាប់ឆ្នោត Donald Trump បានព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

មេដឹកនាំម៉ាឡេស៊ីបានសរសេរនៅលើទំព័រ Facebook កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ថា លោក និងលោក ត្រាំ បានសន្ទនាគ្នាតាមទូរស័ព្ទដោយពិភាក្សាគ្នាយ៉ាងកក់ក្តៅនៅថ្ងៃនោះ។
លោក ណាជីប បន្តថា៖«ក្នុងចំណោមបញ្ហាដទៃទៀត យើងក៏បាននិយាយអំពីកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និង ប្រទេសម៉ាឡេស៊ីផងដែរ»។
លោក ណាជីប បានថ្លែងបន្តថា ៖«ខ្ញុំបានអបអរសាទរការឈ្នះឆ្នោតរបស់លោក ត្រាំ ហើយយើងបានព្រមព្រៀងគ្នាដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងរវាងអាមេរិក-ម៉ាឡេស៊ី»៕
Post Views: 226